តាំងពីគ្រងតំណែងជាតួឯក Kao Suppassara បានចាប់ដៃគូជាមួយតួប្រុសសុទ្ធតែជាតារាល្បី និងសង្ហា

//s9.kh1.co/d2/d2dc7cb1bffd14a40b509412e9ad3ff27f17f471.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តាំងពីគ្រងដំណែងជាតួឯក Kao Suppassara បានចាប់ដៃគូជាមួយតួប្រុសសុទ្ធតែជាតារាល្បី និងសង្ហា

ថៃ៖ ចាប់តាំងពី Kao Supassara បានគ្រងដំណែងជាតួឯកនៅក្នុងការសម្ដែងរឿងល្បីៗ​ជាច្រើនជាបន្ដបន្ទាប់ Kao បានផ្ទុះនៃការគាំទ្រយ៉ាងពីសំណាក់អ្នកទស្សនា ដោយសារសមត្ថភាពខ្ពស់នៃការសម្ដែង ជាមួយនឹងភាពស្រស់ស្អាតរបស់តារាស្រីវ័យក្មេងម្នាក់នេះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kao Supassara 
Kao Supassara 

នៅក្នុងនោះ kao ត្រូវបានទស្សនិកជន និងអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ និងឃើញថា Kao ត្រូវបានសហការចាប់ដៃគូ ជាមួយតារាប្រុសល្បីៗជាច្រើនរូប ដែលសុទ្ធតែបុគ្គលល្បីៗ និងមានរូបរាងសង្ហាដូចទេពបុត្រ។ ជាពិសេស មានតារាប្រុស រូបដែលបានសហការចាប់ដៃគូជាតួឯកនៅក្នុងការសម្ដែងខ្សែភាពយន្ដកន្លងមករួមមាន៖ 

១. Mark Prin 

Mark Prin 
Mark Prin 

លោក Mark Prin ដែលមានរូបរាងសង្ហា និងពោរពេញដោយសមត្ថភាពនៅក្នុងការសម្ដែង ជាពិសេស Mark ក៏ជាតារាប្រុសជួរមុខរបស់បុស្ដិ៍លេខ ៣ ផងដែរ។ អ្នកទាំងពីរ បានសហការចាប់ដៃគូសម្ដែងជាមួយគ្នា​នៅក្នុងការសម្ដែងរឿង "My Forever Sunshine"។ 

២. Great Warintorn  

Great Warintorn 
Great Warintorn 

Great Warintorn​ ជាតារាប្រុស ដែលបានសម្ដែងជាតួឯកជាមួយនឹង Kao លើកដំបូងដែល Kao បានគ្រងជាតួឯក ចាប់តាំងពី Kao បានធ្វើការចុះកុងត្រាជាមួយនឹងបុស្ដិ៍លេខ៣។ នៅពេលនោះ រឿងរបស់ Kao និង Great បានសម្ដែងនោះ គឺរឿង "Kao Waan Hai Noo Pen Sai Lub" ដែលបានធ្វើឲ្យផ្ទុះនូវការគាំទ្រយ៉ាងខ្លាំង។ 

៣. Sunny Suwanmethanont 

Sunny Suwanmethanont 
Sunny Suwanmethanont 

Sunny Suwanmethanont ជាតារាជួរមុខមួយរបស់ថៃ ដែលគាត់ទទួលបានប្រជាប្រិយភាព និងការគាំទ្រ មករយៈពេលច្រើនឆ្នាំហើយ។ នៅក្នុងនោះ Kao និង Sunny បានសហការសម្ដែងជាមួយគ្នានៅក្នុងឆ្នាំ ២០១៥ នៅក្នុងរឿង "Stay: The Series"។ 

៤. Tao Sattaphong 

Tao Sattaphong​ បានសហការសម្ដែងជាមួយ Kao នៅក្នុងឆ្នាំ ២០១៤ នៅក្នុងការសម្ដែងរឿង "Sandy: The Series"៕

Tao Sattaphong 
Tao Sattaphong 

ប្រភព៖ Thai Update 

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T