Benzema និយាយថា ខ្លួនស្រែកដាក់ Vinicius Jr ខ្លាំងៗ ដោយសារតែជឿជាក់លើសមត្ថភាពរបស់គាត់

//s9.kh1.co/f8/f8dec273a69e69f978a18bd75213397871ef8583.jpg
កីទ្បា

 ០៩-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

​Benzema និយាយថា ខ្លួនស្រែកដាក់ Vinicius Jr ខ្លាំងៗ ដោយសារតែជឿជាក់លើសមត្ថភាពរបស់គាត់

អេស្ប៉ាញ៖ កីឡាករ Karim Benzema បានរង់ចាំឱ្យនរណាម្នាក់មកដកបន្ទុកគ្រាប់បាល់ចេញពីស្មារបស់គាត់នៅម៉ាឌ្រីតហើយការបង្ហាញខ្លួនរបស់ Vinicius Jr ទល់នឹង Liverpool អាចជាការចាប់ផ្តើមនៃការផ្លាស់ប្តូររបស់គាត់ទៅក្នុងតួនាទីនោះ ហើយខ្សែប្រយុទ្ធបារាំងបានសរសើរកីឡាករប្រេស៊ីលរូបនេះ ដោយបញ្ជាក់ថាទោះបី ពេលខ្លះគាត់ស្រែកដាក់ តែព្រោះតែគាត់ជឿជាក់លើទេពកោសល្យរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
karim benzema vs vinicius jr
karim benzema vs vinicius jr

លោក Florentino Perez បានសម្រេចចិត្តចុះហត្ថលេខាលើ Vinicius Jr ជាក្មេងជំទង់ដែលមិនត្រូវបានគេឱ្យតម្លៃ ដើម្បីចៀសវាងការឡើងថ្លៃខ្ពស់ដូចអ្វីដែលបានកើតឡើងលើ Neymar ។

karim benzema 
karim benzema 

លោក Benzema បានពន្យល់នៅក្នុងបទសម្ភាសន៍ជាមួយ La Liga ថា " Vinicius គឺជាកីឡាករវ័យក្មេងម្នាក់ ប៉ុន្តែខ្ញុំជឿជាក់លើគាត់ ព្រោះគាត់មានអ្វីគ្រប់យ៉ាងដើម្បីទទួលបានជោគជ័យនៅទីនេះ"។​ "នេះហើយជាមូលហេតុដែលខ្ញុំនិយាយច្រើនជាមួយគាត់នៅលើទីលាន ពេលខ្លះខ្ញុំស្រែកខ្លាំងៗ ប៉ុន្តែវាមកពីគាត់ដែរ។ គាត់អាចធ្វើបានច្រើនជាងនេះ ពីព្រោះនៅពេលគាត់ដាក់ចិត្តឆ្ពោះទៅមុខ គាត់នឹងបង្ហាញអភូតហេតុជាច្រើនក្នុងការប្រកួត"៕

karim benzema vs vinicius jr
karim benzema vs vinicius jr
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T