ដឹងអត់ថាហេតុអ្វីប្រាក់ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ?

//s9.kh1.co/d5/d57721632067d86f51210f4a0c036b6d194c0b6c.jpg
គន្លឹះលុយ

 ០៩-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

តើអ្នកដឹងទេថាហេតុអ្វីបានជាប្រាក់ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ?

ប្រាក់ដុល្លារ ត្រូវគេកត់សម្គាល់ឃើញថាមានទីផ្សារ និងចរាចរណ៍ខ្លាំងពីបណ្តាជាច្រើនលើពិភពលោក សូម្បីតែប្រទេសកម្ពុជាក៏មានការនិយមប្រើប្រាស់ យ៉ាងទូលំទូលាយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា បើយោងតាមការចុះផ្សាយរបស់ ធនាគាជាតិនៃកម្ពុជា បានឱ្យដឹងថា បណ្តាលមកពីកត្តា ៤ យ៉ាង គឺ ៖ កត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ កត្តាសេដ្ឋកិច្ច និងកត្តាសង្គម ។ ដោយក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងសាជាថ្មីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ហើយក៏មានការបោះផ្សាយប្រាក់រៀលជាតិឡើងវិញផងដែរនៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨០ ប៉ុន្តែភាពជឿជាក់និងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល នៅមានកម្រិត និងផុយស្រួយនៅឡើយ ក្រោយពីសង្រ្គាមទើបត្រូវបានបញ្ចប់ភ្លាមៗ ។

លុយដុល្លារ
លុយដុល្លារ

តែក្រោយមានវត្តមាន អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) បានមកកាន់ប្រទេសកម្ពុជាដើម្បីរៀបចំការបោះឆ្នោតជាតិជាលើកទីមួយ ក្នុងអំឡុងឆ្នាំ១៩៩០ ប្រាក់ដុល្លារយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានយកមកប្រើប្រាស់ សម្រាប់ការទូទាត់ក្នុងសេដ្ឋកិច្ចកម្ពុជា ។ ប្រជាជនកម្ពុជាបានចាប់ផ្តើមស្គាល់ពីតម្លៃរបស់ប្រាក់ដុល្លារ ហើយបានប្រើប្រាស់កាន់តែច្រើនឡើងៗក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងជំនួញផ្សេងៗដូចជាការបើកចំហនៃសេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគបរទេសបានកើនឡើងជាបន្តបន្ទាប់ និងបានជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ច ។ ជាលទ្ធផល ប្រាក់ដុល្លារទទួលបានការពេញនិយមកាន់តែច្រើន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ស្ទើរគ្រប់សកម្មភាពជំនួញ ជាពិសេស ប្រតិបត្តិការដែលមានទំហំទឹកប្រាក់ធំ និងនៅតាមទីប្រជុំជន ។

ការប្រើប្រាស់លុយដុល្លារ
ការប្រើប្រាស់លុយដុល្លារ

ដូច្នេះ ទោះបីជាប្រាក់ដុល្លារមានការប្រើប្រាស់យ៉ាងទូលំទូលាយក្តី តែប្រាក់រៀលខ្មែរក៏នៅតែមានការប្រើប្រាស់ច្រើនលើគ្រប់វិស័យផងដែរ។ ហេតុនេះហើយ ដើម្បីជាភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទាំងប្រាក់ដុល្លារ និងប្រាក់រៀលខ្មែរ នៅក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ មិនបាច់បារម្ភនៅក្នុងការប្តូរ ឬទូទាត់ប្រាក់ ធនាគារអេស៊ីលីដា ដែលជាធនាគារដែលមានការជឿទុកចិត្តបំផុតរបស់ប្រជាជននោះ បានធ្វើការបង្កើតកម្មវិធីទូរស័ព្ទដៃថ្មីស្រឡាងដ៏ទំនើប និងងាយស្រួលមានទាំងគណនីទឹកប្រាក់ទាំងជាលុយរៀល និងលុយដុល្លារ គឺ « កម្មវិធីអេស៊ីលីដាម៉ូបាល » ដោយការប្រើប្រាស់ លោកអ្នកនឹងទទួលបាន អត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុកដូចជា៖

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល

-ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។

-កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-អាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល

-កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។

-អាចមើលព័ត៌មានមួយចំនួនទាក់ទងនឹងធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើលទីតាំង, អត្រាប្តូរប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌសុវត្ថិភាព, របៀបប្រើប្រាស់, និងព័ត៌មានរបស់ធនាគារអេស៊ីលីដា ជាដើម ។

-មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

-ទទួលបានការផ្តល់ជូនពិសេស ពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង ។

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល

ដូច្នេះ សម្រាប់អតិថិជនដែលចង់ដេញតាមទាន់សម័យថ្មី និងមានភាពទំនើបនៅក្នុងការប្រើប្រាស់សាច់ប្រាក់បែបឌីជីថល សូមទាញយក អេស៊ីលីដាម៉ូបាល ជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង) និងចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃសេវាតាមរយៈតំណលីងខាងក្រោម៖

• iOS App Store: goo.gl/Kmhojx

• Android Play Store: goo.gl/ATZcyb

• Huawei AppGallery: bit.ly/2LJXFLD

ហើយសម្រាប់ការភ្ជាប់ ការចុះឈ្មោះប្រើប្រាស់ផ្សេងៗ សូមអនុវត្តតាមជំហានលើតំណលីងដូចខាងក្រោម៖

https://www.acledabank.com.kh/qr/toanchet

Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T