ក្រុម Man Utd និង Spurs នឹងជះលុយ ២៥ លានផោន ដណ្ដើមយកខ្សែការពារឆ្នើមរូបនេះ ពីក្លិប Lyon

//s9.kh1.co/70/70da0b63342aab9ad182a42fedb0f4cbccf32c43.jpg
កីទ្បា

 ០៩-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​ក្រុម Man Utd និង Spurs នឹងជះលុយ ២៥ លានផោន ដណ្ដើមយកខ្សែការពារឆ្នើមរូបនេះ ពីក្លិប Lyon

អង់គ្លេស៖ ក្រុម Lyon ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងទាំង Manchester United និង Tottenham Hotspur ថានឹងដាក់លក់ខ្សែប្រយុទ្ធឆ្នើម Joachim Andersen ក្នុងអំឡុងពេលដោះដូរកីឡាករនៅរដូវក្តៅនេះក្នុងតម្លៃ ២៥ លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Fulham ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែតុលា ហើយរូបគេបានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍សម្រាប់ក្រុម Cottagers ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ ២០២០-២២ ដោយបានស៊ុតបញ្ចូលទី១គ្រាប់ និងផ្តល់បញ្ចូន១គ្រាប់ ក្នុងការប្រកួតចំនួន ២៥ នៃក្របខ័ណ្ឌ Premier League ។

Joachim Andersen
Joachim Andersen

ទាំង Man United និង Tottenham បានសង្កេតមើលពីទម្រង់លេងរបស់កីឡាករអន្តរជាតិដាណឺម៉ាកសម្រាប់ក្រុមរបស់លោក Scott Parker ដែលកំពុងប្រឈមនឹងលទ្ធភាពក្នុងការវិលទៅកាន់ក្របខ័ណ្ឌ Championship វិញសម្រាប់រដូវកាលក្រោយ។

Joachim Andersen
Joachim Andersen

យោងតាមសារព័ត៌មាន The Telegraph បញ្ហាហិរញ្ញវត្ថុរបស់ក្លិប Lyon មានន័យថាតារាឆ្នើមបារាំងនឹងអាចទទួលយកការផ្ដល់ជូនក្នុងរង្វង់តម្លៃខ្លួន ២៥ លានផោននៅក្នុងទីផ្សារដោះដូរនាពេលខាងមុខនេះ។

Joachim Andersen
Joachim Andersen

លោក Andersen នៅមានពេលច្រើនជាង ៣ ឆ្នាំទៀតដើម្បីបន្តកុងត្រាជាមួយក្លិប Les Gones ដែលបានចុះកុងត្រាជាមួយក្លិប Sampdoria នារដូវក្តៅឆ្នាំ ២០១៩ ។

លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុម Man United និងលោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Spurs សុទ្ធតែត្រូវបានគេគិតថាមានបំណងចង់នាំយកខ្សែការពារកណ្តាលថ្មីម្នាក់នេះទៅកាន់ក្លឹបរៀងៗខ្លួននៅមុនរដូវកាលក្រោយ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T