ក្លិប Arsenal នឹងជះលុយ ១៣០ លានផោន ទិញយកខ្សែ​ប្រយុទ្ធ​​ឆ្នើម​ម្នាក់នេះ​ពីក្លិប Sevilla

//s9.kh1.co/2f/2fa107994dd644885bbc6cf06c9fe1ba08cdfa17.jpg
កីទ្បា

 ០៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​Arsenal បានបង្ហាញជំនឿចិត្តយ៉ាងខ្លាំងទៅលើកីឡាករវ័យក្មេងរូបនេះចាប់តាំងពី Mikel Arteta ក្លាយជាអ្នកគ្រប់​គ្រង​​របស់​ក្លិប ហើយពួកគេនៅតែបន្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះ

អង់គ្លេស៖ ក្លិប Arsenal នឹងត្រូវចំណាយប្រាក់ប្រមាណ ១០០ លានផោនលើកីឡាករ Bryan Gil ប្រសិនបើពួក​គេ​ពិត​ជា​ចង់ចុះហត្ថលេខាលើរូបគេនៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមកាំភ្លើងធំ Arsenal គឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនដែលកំពុងសំលឹងឃើញកីឡាករវ័យក្មេងរបស់ក្រុម Sevilla ខណៈដែលរូបគេបន្តលេងនៅ La Liga និងក្រុមជម្រើសជាតិអេស្ប៉ាញ។

Bryan Gil
Bryan Gil

កីឡាករវ័យ ២០ ឆ្នាំរូបនេះ ត្រូវបានដាក់ឱ្យខ្ចីជើងនៅ Eibar នៅរដូវកាលនេះ ហើយការបង្ហាញទម្រង់លេងដ៏ល្អ​របស់​គេ បានធ្វើឱ្យ Barcelona និង Real Madrid ចាប់អារម្មណ៍ផងដែរ។

គាត់បានជាប់ជាប្រធានក្រុមជម្រើសជាតិអេស្បាញចំនួនពីរលើករួចមកហើយ ដែលបង្ហាញថាគាត់គឺជា​កីឡាករ​ដែល​មាន​គុណភាព ដោយកំពុងពិចារណាអំពីភាពប្រកួតប្រជែង នៅពេលគាត់ទៅលេងក្នុងក្រុមរបស់លោក Luis Enrique ។

Bryan Gil
Bryan Gil

កិច្ចសន្យារបស់គាត់ជាមួយក្លិប Sevilla បច្ចុប្បន្នដែលនៅសល់មានតម្លៃ ៤៣ លានផោន ហើយកិច្ចសន្យានេះនឹង​ផុត​​កំណត់​​នៅឆ្នាំ ២០២៣ ។ ដូច្នេះ ប្រសិនបើគាត់ចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មី វានឹងចំណាយ​ប្រហែល ១២៩ លានផោន។

Arsenal បានបង្ហាញជំនឿចិត្តយ៉ាងខ្លាំងទៅលើកីឡាករវ័យក្មេងរូបនេះចាប់តាំងពី Mikel Arteta ក្លាយជាអ្នកគ្រប់​គ្រង​​របស់ក្លិប ហើយពួកគេនៅតែបន្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T