ឈ្នះត្រឹម ២-០ លោក Ole មិនទាន់ស្ងប់ចិត្តទេ ព្រោះជើងទី ២ Man UTD នឹងត្រូវអវត្តមានតារាឆ្នើម ៣ រូបឯណោះ

//s9.kh1.co/b5/b51685781f2bff48c7b0bb988841cb2b29839201.jpg
កីទ្បា

 ០៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឈ្នះត្រឹម ២-០ លោក Ole មិនទាន់ស្ងប់ចិត្តទេ ព្រោះជើងទី ២ Man UTD នឹងអវត្តមានតារាឆ្នើម ៣ រូបមានដូចជា Harry Maguire, Scott McTominay និង Luke Shaw។

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ពិតជាពេញចិត្តសម្រាប់លទ្ធផលដែលបានទទួលជ័យជម្នះលើក្រុម Granada នៅក្នុងការប្រកួតជើងទី ១ ពាន Europa League កាលពីយប់មិញខ្លាំងមែនទែន ប៉ុន្តែលោកបែរជាមានប្រសាសន៍បែបនេះទៅវិញថា វាមិនមែនជាយប់ដ៏ល្អឥតខ្ចោះសម្រាប់ពួកយើងនោះទេ បន្ទាប់ពីកីឡាករសំខាន់ៗ ៣ រូបរបស់លោកនឹងត្រូវអវត្តមានសម្រាប់ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយ នាសប្តាហ៍ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមបិសាចក្រហមកំពុងតែមានទឹកមាត់លេបជាបណ្តើរៗហើយ ដែលអាចនឹងមានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ក្រោយកាលពីយប់មិញ Bruno Fernandes និង Marcus Rashford រកបានម្នាក់មួយគ្រាប់ជួយឱ្យ Man UTD ទទួលជ័យជម្នះលើក្រុម Granada ២-០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់លទ្ធផលបែបនេះមិនទាន់ធ្វើឱ្យលោក Solskjaer ស្ងប់ចិត្តនៅឡើយទេ ដោយសារតែការប្រកួតជើងទី ២ សប្តាហ៍ក្រោយក្រុមបិសាចក្រហមនឹងអវត្តមានកីឡាករបីរូបដែលមានដូចជា Harry Maguire, Scott McTominay និង Luke Shaw

ក្រុម Man UTD
ក្រុម Man UTD

ក្រោយបញ្ចប់ការប្រកួតលោក Solskjaer បានថ្លែងប្រាប់គេហទំព័រ BT Sport យ៉ាងដូច្នេះថា៖

វាមិនមែនជាយប់ដ៏ល្អឥតខ្ចោះសម្រាប់ពួកយើងទេ។ ក្រុមរបស់យើងទទួលបានកាតលឿង ៣ សន្លឹក ហើយពួកគេទាំង ៣ នាក់នោះនឹងអវត្តមាននៅសប្តាហ៍ក្រោយ។ លទ្ធផល ២-០ នេះគឺវាល្អហើយ។ យើងដឹងច្បាស់ថាការប្រកួតជើងទី ២ យើងនឹងមានការពិបាកដែលត្រូវតទល់ជាមួយនឹងក្រុមរបស់ប្រទេសអេស្ប៉ាញ។ ប៉ុន្តែយើងប្តេជ្ញាថានឹងខំប្រឹងដើម្បីទទួលបានលទ្ធផលល្អ៕

  លោក Ole Gunnar Solskjaer
Ole Gunnar Solskjaer
Ole Gunnar Solskjaer

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T