ក្រុមចម្រៀង Kara ថតរូបជួបជុំគ្នាអបអរខួបទី១៤ នៃការប្រឡូកសិល្បៈ

//s9.kh1.co/d4/d4b09948b0f34ebf560c462b327f7b0d03d2442b.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សមាជិក KARA ជួបជុំគ្នាដើម្បីអបអរសាទរខួប ១៤ ឆ្នាំ ការបង្កើតក្រុមរបស់ពួកគេ

កូរ៉េខាងត្បូង៖ ទោះបីជាសមាជិកក្រុមចម្រៀងនារី KARA បានបំបែកក្រុមកាលពីឆ្នាំ ២០១៦ ក៏ដោយ តែសមាជិកទាំងអស់ ក៏នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធបានយ៉ាងល្អ ថែមទាំងបង្ហោះជួបជុំគ្នាជារឿយៗ នៅលើបណ្តាញសង្គមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ ដើម្បីប្រារព្ធខួប ១៤ ឆ្នាំ នៃការបង្កើតក្រុម Kara អតីតសមាជិក Gyuri មេក្រុមនារីមួយនេះ បានបង្ហោះ ក៏ដូចជាបានចែករំលែករូបភាពថតជុំគ្នា ពីការអបអរសាទររបស់ពួកគេ នៅលើ Instagram របស់នាង។ ជាមួយខ្លឹមសារយ៉ាងមានន័យបំផុតដោយបានលើកឡើងថា៖

ប៉ុន្មានថ្ងៃមុន យើងបានជួបជុំគ្នា ដើម្បីអបអរសាទរខួបលើកទី ១៤ នៃការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម Kara។ វាបានក្លាយជាពេលវេលាដែលមានន័យបំផុត ទោះបីជាវេលាកន្លងទៅយ៉ាងណាក្តី។ សូមអរគុណ Jiyoung ដែលបានរៀបចំផ្កានិង នំខេកជាអំណោយដ៏គួរឱ្យភ្ញាក់ផ្អើល!

Gyuri

យ៉ាងណាមិញទោះបីជាក្រុមចម្រៀងនារីមានរំសាយក្រុម កាលពីប៉ុន្មានឆ្នាំក៏ដោយ ក៏ក្រុមនារីចាស់វស្សាមួយនេះ នៅតែដក់ជាប់ក្នុងដួងចិត្តមហាជន ក៏៏ដូចជាហ្វេនៗគ្រប់ៗគ្នា។ ថ្វីត្បិតពួកគេលែងធ្វើការជាមួយគ្នា តែអ្នកគាំទ្រនៅតែស្រលាញ់ ពួកគេជារៀងរហូតតទៅដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

KARA
KARA
KARA
KARA
KARA
KARA
រូបថតជួបជុំគ្នារបស់ពួកគេ
រូបថតជួបជុំគ្នារបស់ពួកគេ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T