Manchester United ស៊ី ២-០​ ក្រៅដីទៅលើក្រុមអេស្ប៉ាញ​ ខណៈ​មានបញ្ហាមួយកើតឡើងស្របគ្នា (មានវីដេអូ)

//s9.kh1.co/f3/f383f807dc8a1942c39254d0cdeed4b8284e3a7f.jpg
កីទ្បា

 ០៩-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Manchester United ស៊ី២-០ក្រៅដីទៅលើក្រុមអេស្ប៉ាញ ខណៈមានអ្នកគាំទ្រម្នាក់រត់ស្រាតចូលក្នុងទីលាន (មានវីដេអូ)

ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League វគ្គ៨ក្រុមរវាង Granada ជាមួយនឹង Manchester United ដែលធ្វើឡើងនៅប្រទេសអេស្ប៉ាញ ក្រុមManchester United បានលត់ទៅលើក្រុម​ម្ចាស់​ផ្ទះដោយលទ្ធផល ២ទល់នឹង ០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងGranada ទល់នឹងManchester United
ការប្រកួតរវាងGranada ទល់នឹងManchester United

​ទន្ទឹមនឹងនេះផងដែរ កំឡុងពេលការ​ប្រកួត​​កំពុង​ដំណើរ​ការ ​ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់មិនស្គាល់អតសញ្ញាណបាន​ស្រាត​រត់​ចូល​ទីលាន​ប្រកួត​តែ​ម្ដង ខណៈដែលការប្រកួតកំពុងតែចាប់ផ្តើមបានប៉ុន្មាននាទី។ ស្របពេលដែល​ការ​ប្រកួត​នេះ​ទៀត​សោត ​បាន​បិទ​ទ្វាកីឡដ្ឋាន​ទេ តែ​នៅ​តែ​មាន​មុនុស្ស​អាច​ចូល​និង​រត់​ចូល​ទីលាន​ទាំង​ខ្លួន​ស្រាត​ននោល​គោគ​បាន​ទៀត។ ​ភ្លាមៗនោះក្រុម​ការងារ​និងសន្តិសុខ​បានចាប់ខ្លួនគេ​ ​និង​នាំរូបគេ​ចេញ​ទៅ ​ហើយការ​ប្រកួត​ក៏​ដំណើរ​ការ​ទៅ​មុខ​ទៀតជាធម្មតា។

បុរសម្នាក់ដែលបានរត់ចូលទីលាន
បុរសម្នាក់ដែលបានរត់ចូលទីលាន

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T