ក្រុមហ៊ុន LG ប្រកាសថា នឹងនូវតែបន្តអាប់ឌែតកម្មវិធី Android រយៈពេល3ឆ្នាំ ទោះបីជាឈប់លក់ស្មាតហ្វូនក៏ដោយ

//s9.kh1.co/0e/0e11932b1794e794f36d49c3f71a42c84fd589a7.png
បច្ចេកវិទ្យា

 ០៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកដែលមានទូរសព្ទ LG កុំទាន់អាលបោះចោល អាចនៅប្រើបានពីរបីឆ្នាំទៀត

បរទេស៖ គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុន LG Electronics បានផ្តល់ព័ត៌មានលម្អិតថ្មីដល់អតិថិជនដែលកំពុងប្រើទូរស័ព្ទ LG ថានឹងមានការអាប់ឌែតកម្មវិធី software។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូងមួយនេះបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងផ្តល់នូវការអាប់ឌែតកម្មវិធី software រយៈពេលពី2ទៅ3ឆ្នាំ សម្រាប់អតិថិជនដែលកំពុងប្រើស្មាតហ្វូន LG។ ក្រុមហ៊ុន LG និយាយថា LG Wing, Velvet, G-series និង V-series តាំងពីឆ្នាំ2019មក នឹងទទួលបានការអាប់ឌែតប្រព័ន្ធប្រតិបត្តិការ Android រយៈពេល3ឆ្នាំ។ ចំណែកឯម៉ូឌែលឆ្នាំ2020 ដូចជា LG Stylo និង K series នឹងទទួលបានការអាប់ឌែតពីរដង។

ទោះបីជា LG ខំចេញការច្នៃប្រឌិតថ្មីៗក៏ដោយ ក៏ក្រុមហ៊ុន LG គ្រោងនឹងបញ្ឈប់អាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅចុងខែកក្កដាឆ្នាំនេះ បន្ទាប់ពីការខាតបង់អស់ជាច្រើនឆ្នាំមក។ LG បានតស៊ូប្រកួតប្រជែងដណ្តើមចំណែកទីផ្សារជាមួយនឹងក្រុមហ៊ុន Apple និង Samsung ព្រមទាំងម៉ាកចិនដូចជា Xiaomi និង Oppo ដែលកំពុងពង្រីកទីផ្សារអន្តរជាតិយ៉ាងខ្លាំង។

ប៉ុន្តែក្រុមហ៊ុន LG បាននិយាយថាខ្លួននឹងនៅតែបន្តផលិតស្មាតហ្វូនរហូតដល់ត្រីមាស2 ដើម្បីបំពេញតាមកិច្ចសន្យាជាមួយក្រុមហ៊ុនដឹកជញ្ជូននិងដៃគូ នេះមានន័យថាអតិថិជននៅតែអាចបន្តទិញទូរស័ព្ទ LG ដែលមានស្តុកបានដដែល៕

LG Wing 5G
LG Wing 5G
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T