ភាពអាត្មានិយម ៤ចំណុច ដែលមនុស្សភាគច្រើនចេះតែ​​ទាម​ទារ ​«ចង់បាន»​ តែមិនដែល​ «ចង់ផ្តល់ឲ្យ»

//s9.kh1.co/06/06a5090f70039152d6d62a1c182c6830d7827446.jpg
យល់ដឹង

 ០៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រឿង​៤ យ៉ាងនេះ អ្នកតែងតែចង់បាន តែមិនដែលចង់ផ្តល់ឲ្យ។ បើអ្នកតែងតែចង់បានអ្វីគ្រប់យ៉ាងតែ មិនដែលចង់ផ្តល់ឲ្យនោះ កុំរំពឹងថាបានវាដូចចិត្តអី​!

មនុស្សម្នាក់ៗ តែចង់បាននូវរឿងគ្រប់យ៉ាងឲ្យសមបំណងរបស់ខ្លួនឯង​ហើយ មិនដែលបានគិតដល់ទេថា ការចង់បាន​របស់​ខ្លួនវាអាចទៅរួចដរាបណាមានការផ្តល់ឲ្យជាមុនសិន។ ដូចនេះខាងក្រោមជារឿង ៤ យ៉ាងអ្នកតែងតែ​ចង់បាន​អ្វីពី​​មនុស្សជុំវិញខ្លួនអ្នក៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ចង់ឱ្យគេស្មោះត្រង់ជាមួយខ្លួន

ចង់ឱ្យគេស្មោះត្រង់ជាមួយខ្លួន
ចង់ឱ្យគេស្មោះត្រង់ជាមួយខ្លួន

ភាពស្មោះត្រង់ជារឿងសំខាន់បំផុតមិនថាអ្នកណា!ៗទេ តែងតែចង់បានវា​គ្រប់គ្នាតែម្តង។ ក៏ប៉ុន្តែពេលខ្លះមនុស្ស​បែរជាអត្មានិយម ចង់បានភាពស្មោះត្រង់ពីគេគ្រប់គ្នា ប៉ុន្តែខ្លួនបែរជាក្បត់គេ នៅពីក្រោយខ្នងទៅវិញ។ បើបែបនេះ កុំសង្ឃឹមអីថាអាចទទួលបានភាពស្មោះត្រង់នោះ ពីព្រោះអ្នកមិនសមនិងទទួលបានវានោះទេ។ 

ទី២. ចង់ឱ្យគេស្រឡាញ់ខ្លួន

ចង់ឱ្យគេស្រឡាញ់ខ្លួន
ចង់ឱ្យគេស្រឡាញ់ខ្លួន

ការស្រលាញ់ដែលអាចមានសុភមង្គលបាន លុះត្រាវាមានទៅវិញទៅមក បើអ្នកមិនមានចិត្តស្រលាញ់គេពិតប្រាកដផងនោះ មិចក៏ចង់បានក្តីស្រលាញ់គេធ្វើអី​? កុំគិតអី ពីព្រោះថាអ្នកអាចទទួលបានការស្រលាញ់ដ៏ល្អនោះទេបើសិនអ្នកតែងតែទាមទារ​តែមិនព្រមផ្តល់អោយបែបនេះ។ 

ទី៣. ចង់ឱ្យគេធ្វើល្អជាមួយខ្លួន

ចង់ឱ្យគេធ្វើល្អជាមួយខ្លួន
ចង់ឱ្យគេធ្វើល្អជាមួយខ្លួន

ការធ្វើទង្វើល្អ វាជាការយកចិត្តទុកដាក់ ហើយក៏ជាអ្វីដែលអ្នកណាក៏ចង់ទទួលបានពីមនុស្សដែលនៅជិតស្និទ ឬ ស្និទស្នាលនឹងខ្លួនគេតែម្តង ក៏ប៉ុន្តែខ្លួនគេវិញ បែរជាមិនដែលធ្វើល្អជាមួយគេផង បើអ៊ីចឹងៗអី​វាមានក្តីសុខទេ​?

ទី៤. ចង់ឱ្យគេគោរពខ្លួន

ចង់ឱ្យគេគោរពខ្លួន
ចង់ឱ្យគេគោរពខ្លួន

ការគារព ជាការឲ្យតម្លៃ មនុស្សគ្រប់រូបតែងតែចង់ឲ្យគេគារពខ្លួន ក៏ប៉ុន្តែខ្លួនឯងវិញមិនដែលគោរពគេ ឬឲ្យតម្លៃគេ​នោះ​ទេ​។​ បើអ្នកពិតជាបែបនោះមែន គួរពិចារណាពីខ្លួនឯងជាថ្មីហើយណា។

សរុបមក គ្រប់យ៉ាងគឺចាប់ផ្តើមពីខ្លួនយើងមុន យើងត្រូវរៀនធ្វើជាមនុស្សដែលផ្តល់ឱ្យគេគ្រប់គ្នានូវអី្វដែលយើងចង់​បាន​ជាមុន កុំចាំតែទទួលពីគេអី៕

https://s9.kh1.co/__image/w=650,h=373,q=100/67/677814dc4534d26c66dea106c45670920cf579b7.png
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T