បន្ទាន់! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវឲ្យពលរដ្ឋ ធ្លាប់ទៅផ្សារមួយកន្លែងនេះ ប្រញាប់ធ្វើតេស្តជាប្រញាប់

//s9.kh1.co/77/77148371b8a21a864e0a1608226a19a34db1d7be.png
សង្គម

 ០៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ប្រសិនជាបងប្អូនធ្លាប់បានទៅផ្សារមួយកន្លែងនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋទៅធ្វើតេស្តជាបន្ទាន់

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជា​សូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បាន ទៅផ្សារទំនប់​ ស្ថិត​នៅផ្លូវ ​ ៥៩៨​ ក្នុងមូលដ្ឋាន សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ដោយរាប់ ចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ផ្អែកលើមូលហេតុ( អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ )។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្សារទំនប់​
ផ្សារទំនប់​

ដោយអាស្រ័យហេតុនេះ ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ ហើយមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​ /.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤/.មន្ទីរ​ពេទ្យខ្មែរ-សូវៀត

៥​ /.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រិឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ផ្សារទំនប់​
ផ្សារទំនប់​
ផ្សារទំនប់​
ផ្សារទំនប់​
ផ្សារទំនប់​A
ផ្សារទំនប់​A
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T