ទោះកីឡាករ Arsenal ម្នាក់នេះទទូចចង់ចាកចេញប៉ុណ្ណាក៏ លោកគ្រូ Arteta ថាមិនទាន់អាចទៅបានទេ

//s9.kh1.co/78/782e9015bfa5fa9f17a942b44328aee857c59266.jpg
កីទ្បា

 ០៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Arteta ថាក្លិបនៅត្រូវការសម្រេចចិត្តឱ្យហ្មត់ចត់មុនដោះលែងឱ្យកីឡាករម្នាក់នេះចាកចេញ

អង់គ្លេស៖ លោកគ្រូបង្វឹក Mikel Arteta បានឆ្លើយតបទៅនឹងការទទូចអង្វររបស់ ខ្សែបម្រើ Lucas Torreira ដែលគេប្រកាសថាចង់ចាកចេញពីក្លិបក្រោយម្ដាយរបស់គេលាចាកលោកទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Lucas Torreira
   ខ្សែបម្រើ Lucas Torreira

លោកគ្រូបានបញ្ជាក់ថា វាមិនទាន់ដល់ពេលដែលក្លិប Arsenal ត្រូវលែងដៃពីកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយនេះឡើយខណៈដែល Torreira ពិតជាចង់ផ្ទេរទៅលេងនៅ ក្លិប Boca Juniors នៅឯប្រទេសអាហ្សង់ទីនដែលជិតនឹងប្រទេសកំណើតរបស់គេ។

   ខ្សែបម្រើ Lucas Torreira
   ខ្សែបម្រើ Lucas Torreira

បន្ទាប់ពីម្ដាយរបស់គេបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ រួចមក Torreira បានថ្លែងទាំងទឹកមុខស្រងូតស្រងាត់សុំឲ្យ Arsenal គិតគូលក់គេចេញប៉ុន្តែលោកគ្រូ Arteta បានបង្ហើបថាក្លិបមិនអាចសម្រេចចិត្តភ្លាមៗបានទេ គឺត្រូវមើលលើស្ថានការណ៍និងវាយតម្លៃជាមុនសិន។

   ខ្សែបម្រើ Lucas Torreira និងម្ដាយ
   ខ្សែបម្រើ Lucas Torreira និងម្ដាយ

Lucas Torreira ផ្ទេរមកក្លិបកាំភ្លើងធំ Arsenal ក្នុងឆ្នាំ២០១៨ ប៉ុន្តែពេលនេះគេកំពុងលេងខ្ចីជើងនៅក្លិប Atletico Madrid ដោយរំពឹងទុកថានឹងត្រឡប់ទៅ Arsenal វិញពេលដប់រដូវកាលនេះ។

  ខ្សែបម្រើ Lucas Torreira ខ្ចីជើងនៅ Atletico Madrid 
  ខ្សែបម្រើ Lucas Torreira ខ្ចីជើងនៅ Atletico Madrid 

ពាក់ព័ន្ធនឹងរឿងការសុំចាកចេញរបស់ Torreira នេះដែរ លោកគ្រូបង្វឹក Mikel Arteta បានថ្លែងថា៖

ពិតណាស់ ពួកយើងបានទាក់ទងនិយាយជាមួយគេ។ ពួកយើងដឹងថានេះជាពេលវេលាដ៏លំបាកសម្រាប់គេ ព្រោះគេមានចំណងជាមួយម្ដាយគេនិងគ្រួសារគេច្រើនខ្លាំងណាស់ ទើបខ្ញុំគិតថាគេកំពុងគិតច្រើន ហើយវាមិនមែនជាពេលដែលគេត្រូវប្រញាប់សម្រេចចិត្តនោះឡើយ។ ខ្ញុំយល់ពីអារម្មណ៍គេ ពេលនេះគេប្រហែលចង់នៅជិតនិងទទួលខុសត្រូវលើគ្រួសាររបស់គេ។ ប៉ុន្តែនេះមិនមែនជាការសម្រេចចិត្តដោយភាគីតែម្ខាងទេ ហើយវាគ្មានអ្វីប្រែប្រួលនោះឡើយ យើងនឹងរង់ចាំមើលទាំងអស់គ្នាថានឹងមានអ្វីកើតឡើង។

លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

គួរបញ្ជាក់ផងដែរថា ទោះមានសញ្ជាតិអ៊ុយរ៉ាហ្កាយក៏ Lucas Torreira បានដឹងក្ដីនៅតំបន់ Fray Bentos ដែលនៅជាប់នឹងទល់ដែនរបស់ប្រទេសអាហ្សង់ទីន ហើយចំណាយពេលធ្វើដំណើរតែ៤ម៉ោងប៉ុណ្ណោះនឹងដល់ក្រុង Buenos Aires ដែលជាទឹកដីរបស់ក្លិប Boca Juniors ៕

  ខ្សែបម្រើ Lucas Torreira
  ខ្សែបម្រើ Lucas Torreira

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T