មកមើលរូបប៉ុន្មានសន្លឹករបស់ក្រុមនារីជើងចាស់ KARA ក្នុងការប្រារព្ធខួប ១៤ឆ្នាំរបស់ក្រុម

//s9.kh1.co/de/de71def57bdbfa0648517ee1982432bb3e5532e2.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមនារីជើងចាស់ KARA ជួបជុំគ្នាដើម្បីប្រារព្ធខួប ១៤ឆ្នាំរបស់ក្រុម

កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តភាគច្រើន ជាពិសេសអ្នកគាំទ្រវិស័យចម្រៀង K-POP កាលពីជំនាន់មុនតែម្តងប្រាកដជាស្គាល់ច្បាស់នៅក្រុមចម្រៀងនារី KARA ដែលមានសមាជិកដើម៥នាក់ សុទ្ធសឹងតែជាស្រីស្អាតនោះ។ បទល្បីៗរបស់ពួកគេជាច្រើនមានដូចជា Lupin Wanna Mr និងបទចម្រៀងជាច្រើនទៀតដែលទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថានៅក្នុងឬក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះផងដែរពួកគេត្រូវបានអ្នកគាំទ្រប្រទះឃើញនៅជុំគ្នា ក្នុងគោលបំណងដើម្បីប្រារព្ធពីធីខួបលើកទី១៤របស់ក្រុមរបស់ខ្លួន។ សមាជិករបស់ KARA ដែលបានចូលរួមមានដូចជា÷ Gyuri Seungyeon Nicole និង Jiyoung។ បន្ទាប់ពីពួកគេទាំង៤បានបង្ហោះរូបជុំគ្នានៅក្នុងគណនី Instagram ក៏មានអ្នកគាំទ្រមួយចំនួនបានចូលទៅបញ្ចេញមតិទាក់ទងនឹងសមាជិកម្នាក់ទៀតដែលមិនបានចូលរួមនោះគឺ Hara (មូលហេតុដោយសារនាងបានលាចាកលោកបាត់ទៅហើយ)។ 

បន្ទាប់ពីបានឃើញដូច្នេះ Gyuri ដែលជាមេក្រុមរបស់ KARA ក៏បានចូលទៅឆ្លើយតបវិញថា ពួកយើងគួរតែសន្មតថា Hara មិនបានចូលរួមជាមួយពួកយើងដោយសារបញ្ហគម្លាតសង្គម (Corona virus)៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមនារី KARA 
ក្រុមនារី KARA 
Kara 
Kara 
Kara
Kara
Hara សមាជិកដែលបានលាចាកលោកទៅ
Hara សមាជិកដែលបានលាចាកលោកទៅ
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T