បើចេញសញ្ញាទាំងនេះហើយ អ្នកប្រាកដជា ភ្នែកម្ញូបឆាប់ៗ

//s9.kh1.co/41/419a38e50a9d5a2f30cf078fd82a5689358603cd.jpg
យល់ដឹង

 ៣០-មិថុនា-២០២៣ ១ល្ងាច · ១០ ខែមុន

ប្រសិន អ្នកឃើញថា ខ្លួនឯង កំពុងមាន អាការៈវិនិច្ឆ័យទាំងនេះ នេះបញ្ជាក់ថា អ្នកនឹង ប្រឈមមុខនឹង ជំងឺម្ងូបក្នុងពេល ឆាប់ៗមិនខាន

យល់ដឹង៖ ពិតណាស់ បើយោងតាម The American Academy of Ophthalmology មានប្រជាជនអាមេរិកប្រមាណ ជាង ១៥០លាននាក់ បានប្រើប្រាស់វ៉ែនតា ជាមួយគ្នានេះ ប្រជាជន អាយុលើស៤០ឆ្នាំ ច្រើនជាង ៣៤លាននាក់ មានជំងឺ Myopia ឫ ម្ញូបជិត និង ប្រហែល ១៤.២លាននាក់ មានជំងឺ Hyperopia ឫ ម្ងូបឆ្ងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ភ្នែកមិនប្រក្រតីចំនួន៤ តែ Myopia, Hyperopia and astigmatism គឺជា ជំងឺមិនប្រក្រតី ដែលអ្នកជំងឺភាគច្រើន បានជួបប្រទះ ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហា ភ្នែកមិនប្រក្រតីទាំងនេះ អ្នកជំងឺតម្រូវឲ្យបើគ្រឿងជំនួយភ្នែក មានវ៉ែនតា ឫ Contact lenses ប៉ុន្តែ តើអាការៈអ្វីខ្លះទៅ ដែលអាចបញ្ជាក់ថា អ្នកមានភ្នែកខុសប្រក្រតីបែបនេះ?

ខាងក្រោមនេះ ជា រោគវិនិច្ឆ័យទាំង៩ របស់ ភ្នែកមិនប្រក្រតី ដែលមនុស្សជាច្រើន បានជួបប្រទះ ៖

រូបភាព
រូបភាព

១. ឧស្សហ៍ប្រើភ្នែកសំលៀង

ការមើល ដោយប្រើភ្នែកព្រិចៗ ឫសម្លៀងភ្នែកនេះ អាចជួយកាត់បន្ថយពន្លឺ​ ដែលចាំងចូលភ្នែក ជាហេតុធ្វើឲ្យរូបភាព កាត់បន្ថយទំហំព្រិលបាន បើទោះវា ជាការកើតឡើងបណ្តោះអាសន្នក៏ពិតមែន តែនេះនៅតែ បញ្ជាក់ថា ខ្សែចក្ខុរបស់អ្នក កំពុងជួបបញ្ហា មិនតែប៉ុណ្ណោះ ការព្រិចភ្នែកច្រើនដង ហួសប្រមាណ ក៏ជាអាការៈ នៃជំងឺភ្នែក Hyperopia ម៉្ញូបឆ្ងាយ ឫ Myopia ម៉្ញូបជិត ។

២.    ចុករោយភ្នែក

ការគេងមិនគ្រប់គ្រាន់ ផ្តាសាយ ក្តៅខ្លួន ឫអាលាក់ហ្ស៊ី អាចបណ្តាលឲ្យមាន ការរោយ ឫឈឺភ្នែក ក្នុងរយៈពេលមួយជាបណ្តោះអាសន្ន ប៉ុន្តែបើសិន បញ្ហានេះ ក្លាយជារឿងអចិន្ត្រៃយ៍ហើយនោះ អ្នកគួរទៅជួបពេទ្យភ្នែក មួយវិញទៀត ប្រសិនបើ ភ្នែករបស់អ្នក តែងចុករោយ គ្រប់សកម្មភាពប្រចាំថ្ងៃ ដូចជា ការអានសៀវភៅ មើលទូរទស្សន៍ជាដើមនោះ នេះក៏អាចបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាភ្នែក ជាក់ជាមិនខាន។

https://s9.kh1.co/__image/w=650,h=434,q=100/d9/d9811c157ec0eb43cfe55b3aeadf3d555f21297d.png

៣.    ឈឺក្បាល

ម៉្ញូបឆ្ងាយ ឫ អាស្ទីម៉ាត សុទ្ធតែអាចធ្វើឲ្យ វត្ថុមិនថាឆ្ងាយ ឫជិត លេចឡើងក្នុងរូបភាពព្រិលៗ ជាហេតុបណ្តាលឲ្យ ភ្នែកចុករោយ និងអស់កម្លាំង មួយវិញទៀត ភ្នែកអាចចុករោយ រាល់ពេល ដែលអ្នកប្រឹងបើកភ្នែករបស់អ្នក ដើម្បីមើលរូបភាពនោះ ឲ្យច្បាស់ជាងមុន មិនតែប៉ុណ្ណោះ នេះក៏អាចបណ្តាលមកពី កញ្ចក់វ៉ែនតារបស់អ្នក ហួសដឺក្រផងដែរ។

៤.    ឃើញព្រាលៗ

នេះជា មូលហេតុសាមញ្ញបំផុត ដែលធ្វើឲ្យអ្នកមានជំងឺម៉្ញូប តែយ៉ាងណាក្តី ប្រសិនបើអ្នក មើលឃើញ ព្រិលៗនោះ ពេលខ្លះ ក៏វាអាចបណ្តាលមកពី ការឈឺចុករោយភ្នែក ភ្នែកស្ងួត ឫដោយសារតែ ការហត់នឿយ​ ប៉ុន្តែ អ្នកត្រូវប្រញាប់ទៅជួបពិភាក្សាជាមួយពេទ្យភ្នែក ជាបន្ទាន់ ក្នុងករណី ការឃើញព្រិលៗនេះ បានកើតឡើងជាប្រចាំ។

៥.    ចាំបាច់ពន្លឺបន្ថែម

ទាមទារ ពន្លឺខ្លាំង ទើបមើលឃើញច្បាស់ មួយវិញទៀត ប្រសិនបើ អ្នកសម្គាល់ឃើញថា ខ្លួនបើកភ្លើងក្នុងបន្ទប់ ឲ្យភ្លឺខ្លាំង ខុសធម្មតា ដើម្បីមើលអ្វីមួយឲ្យច្បាស់នោះ នេះក៏អាចបញ្ជក់ថា អ្នកអាចប្រឈមមុខ នឹងជំងឹម្ញូបឆ្ងាយ ដែលក្នុងនោះអ្នកនឹងត្រូវការ ជំនួយវ៉ែនតាបន្ថែម រាល់ពេលអ្នកត្រូវការ អានអក្សរ។

៦.    ជួបបញ្ហា មើលមិនច្បាស់ពេលយប់

ជាក់ស្តែង ភ្នែកមិនប្រក្រតី អាចធ្វើឲ្យភ្នែកអ្នក គ្មានលទ្ធភាព ក្នុងការមើលឃើញឲ្យច្បាស់ ក្នុងលក្ខខណ្ឌងងឹត ឫអាប់អួ ជាពិសេស ធ្វើឲ្យ ការកែសម្រួលភាពងងឹត របស់ភ្នែក ត្រូវបានធ្លាក់ចុះ ជាហេតុធ្វើឲ្យ ពិបាកក្នុងការមើលឃើញច្បាស់នាពេលយប់។

៧.    ឃើញស្រមោលជុំវិញពន្លឺ

ពេលដែល ភ្នែករបស់អ្នក ចាំផ្តើមអស់សមត្ថភាពចាប់ រូបរាងវត្ថុនោះ ពន្លឺដែលចូលក្នុងភ្នែកអ្នក ក៏នឹង បង្ហាញជា រូបភាពព្រាលៗតែម្តង ដែលបញ្ហាអាច បណ្តាលឲ្យរូបភាពមាន ស្រមោលជុំវិញ​ ដូចលោកខែបាំងឆ័ត្រ។

រូបភាព
រូបភាព

៨.    អង្គុយជិតទូរទស្សន៍

នេះជា រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែ ម៉្ញូបជិត ក៏ព្រោះ អ្នកនឹងមិនអាចមើលរូបភាព លើកញ្ចក់ទូរទស្សន៍បានច្បាស់ល្អ ក្នុងរយៈចម្ងាយឆ្ងាយបាន លើសពីនេះទៅទៀត គួរបន្ថែមថា ការអង្គុយកៀកនឹងកញ្ចក់ទូរទស្សន៍នេះ អាចធ្វើឲ្យភ្នែកអ្នកមានបញ្ហា។

៩.    ញឺភ្នែកញឹកញាប់

ការចុករោយភ្នែក ឫភ្នែកខ្សោយកម្លាំងនេះ អាចធ្វើឲ្យអ្នកញីភ្នែក ជាញឹកញាប់ ជាទូទៅ បញ្ហានេះត្រូវ ដោះស្រាយដោយ ការប្រើប្រាស់វ៉ែនតា ជាមួយគ្នានេះ ការញីភ្នែក ក៏អាចបណ្តាលឲ្យភ្នែកមានប្រតិកម្ម ផងដែរ៕

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T