នារីៗ! បើអ្នក​មិនចោលចរិតគ្មានហេតុផល ៣យ៉ាងនេះ មិន​យូរ​​ទេ​ ​បុរសនឹងដើរចេញដោយឥតស្រណោះ

//s9.kh1.co/62/62b3f72786daa98bb00751cabaa31eb0e3ad8632.jpg
នារី

 ០៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កុំ​ឲ្យ​​គេ​ស្អប់​​​ទាំង​មិន​ដឹង​ខ្លួន​! ជៀស​បាន​ជៀស​​ទៅរឿង​ ៣យ៉ាង​នេះ​​កុំធ្វើ​ដាក់​មនុស្ស​ប្រុស​ឲ្យ​សោះ​

មនុស្សប្រុសជាធាតុម៉្យាងដែលមានចិត្តរឹង មិនងាយខឹង មិនសូវចេះលេងសើច ហើយក៏ជាជំពូកមនុស្សអំណត់​ណាស់​ដែរ។ បែបនេះក្តី កាយវិការរឹងមាំតែចិត្តអាចនឹងឆេវឆាវបើនារីៗ ហ៊ានផ្ដេសផ្ដាសលើពួកគេនូវរឿង ៣យ៉ាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សុំខាងប្រុសបែកជានិច្ច ឲ្យតែទាស់ចិត្ត

រូបតំណាង
រូបតំណាង

យូរៗម្ដងមិនអីទេ តែបើសាំញ៉ាំដដែលញឹកញយពេកតើអ្នកណាអាចទ្រាំបានទៅ? ជីវិតជាគូស្នេហានឹងគ្ នានរណា​ដែល​ថាមិនធ្លាប់ទាស់សម្ដីគ្នានោះ? តែអ្នកគួរព្យាយាមស្វែងរកដំណោះស្រាយរួមគ្នា មិនមែនខឹងអីបន្តិចក៏សុំបែកទេ។បើអ្នកនៅតែមិនចោលចរិតនេះទៀត មិនយូរទេបុរសម្នាក់នោះនឹងដើរចេញដោយឯកឯង ព្រោះគេប្រហែលធុញថប់ នឿយ​​ណាយ​ជាមួយអ្នកហើយ។

២. ព្យាយាមឲ្យគេកាត់បន្ថយក្ដីស្រលាញ់ នឹងភាពស្និតស្នាលជាមួយគ្រួសារគេ

រូបតំណាង
រូបតំណាង

អ្នកមិនមែនជាឪពុកម្ដាយគេឯណា ហេតុអីក៏ចូលចិត្តដាក់សម្ពាធលើគេម្ល៉េះ? ចុះសួរថាបើគេធ្វើបែបនេះ​លើខ្លួន​យើង​វិញ តើយើងមានរម្មណ៍បែបណាទៅ? រៀនយកចិត្តគេដាក់ចិត្តយើង គេធំធាត់ឡើងមកជាមួយនឹងឪពុកម្ដាយបងប្អូន​គេ តើឲ្យគេឈប់ស្រលាញ់គ្រួសារគេបានយ៉ាងម្ដេចទៅ? កុំព្យាយាមដាក់គំនាបដោយឲ្យគាត់ជ្រើសរើសរវាងអ្នក និង​គ្រួសារ​គេ។ យ៉ាងណាមិញ អ្នកប្រហែលជាធ្វើឲ្យគេធុញទ្រាន់ជាមួយនឹងចរិតដ៏សាំញ៉ាំអ្នកហើយ។

៣. ទង្វើ​ទ្រគោះបោះបោក មុខគ្មានរាសី

រូបតំណាង
រូបតំណាង

បើអ្នកចាប់ផ្ដើមសោះអង្គើយជាមួយគាត់ហើយ រឿងអីគាត់ត្រូវខ្វល់ខ្វាយពីអ្នកទៀតនោះ។ ធំៗអស់ហើយកុំងរងក់​ច្រើន​ពេក មានរឿងអីក៏និាយាយតទល់គ្នានៅនឹងមុខទៅ។ រកដំណោះស្រាយជារួមជាមួយគ្នា កុំចាំដល់បែក​ហើយ​ចែក​​ផ្លូវគ្នាដើររៀងខ្លួន ទើបមកនឹកស្ដាយក្រោយវាក៏ហួសពេលបាត់ទៅហើយ។ ស្រលាញ់មនុស្សដែលស្រលាញ់អ្នកនៅ​ថ្ងៃនេះ​​​ឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះយើងមិនអាចទាយ​ទុកមុន​នូវរឿងរ៉ាវដែលកើតឡើងនៅថ្ងៃស្អែក ឬខានស្អែកបាននោះទេ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T