រាជធានីភ្នំពេញ​​​​ ៖ ជនសង្ស័យ​​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​ដំបង​ឆក់​ និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​របស់​មន្ដ្រី​ប៉ូលិសម្នាក់​កាលពី​ជាង​១០​ ថ្ងៃមុន​ត្រូវ​​ប៉ូលិស​ប៉ុ​ស្តិ៍ទឹកថ្លា​ចាប់ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​​ល្ងាច ថ្ងៃ​ទី​៩​ មេ​សា​ ​នៅ​ក្នុងភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ។​ ការ​ចាប់ខ្លួន​ជន​​សង្ស័យ​២​នាក់​នេះ​ ដោយសារ​តែ​ជន​នេះ​យក​ដំបង​ឆក់​ទៅ​លក់​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​នៅ​ភូមិ​ ជាមួយមន្ត្រីប៉ូលិស​ដែល​បាត់ ហើយ​ក៏​បាន​​រាយការណ៍​​ ទើបមាន​ការ​​​ចាប់​ខ្លួន​តែ​ម្ដង ​។​

ជនសង្ស័យ​ទាំង​២​នាក់​ ម្នាក់ឈ្មោះ​ប្រាក់​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ​និងម្នាក់ទៀត​ឈ្មោះ​ លន់​ ផល្លា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ។ ​ជន​ទាំង​២​នាក់​នេះមានមុខរបរមិនពិតប្រាកដ​ស្នាក់​នៅ​ក្នុងភូមិ​ស្លែងរលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រីឯ​មន្ដ្រី​ប៉ូលិស​​ឈ្មោះ​ចាន់​ សា​វុ​ធ ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ស្នាក់​នៅក្នុង​ភូមិ​-សង្កាត់​កើត​ហេតុ​ខាងលើ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ប៉ូលិស​ប៉ុ​ស្ដិ៍ទឹកថ្លា​​ ឱ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី២៦​ មីនា​ កន្លងមក ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ សា​វុ​ធ​ បាន​បាត់​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​គឺ​ម៉ាកអាយ​ហ្វូ​ន​ និងម៉ា​កអិល​ជី​ចំនួន​២គ្រឿង ​និង​ដំបង​ឆក់​ចំនួន​១​ នៅ​​បន្ទប់​ក្នុងផ្ទះ​របស់​ខ្លួន ។ ​ក្រោយ​ពី​បាត់​ទូរស័ព្ទ​និង​ដំបង​ឆក់​មន្ដ្រីប៉ូលិស​រូបនេះ​បាន​ប្រាប់​ អ្នក​ភូមិ​​ហើយ​​បាន​ស្វែងរក​ដោយ​នឹក​ហួសចិត្ដ​មិន​គួរ​ចោរ​ថ្លើមធំ​ហ៊ាន​ ចូល​លួច​ទ្រព្យសម្បត្ដិ​ដល់ក្នុងបន្ទប់គាត់​ដោយ​មិន​ញញើត​បែបនេះ​ឡើយ​ ។ ​ប៉ុន្ដែ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាចថ្ងៃ​ទី​៩ មេសា​​ ស្រាប់តែ​មាន​អ្នក​ភូមិ​ម្នាក់បានមកប្រាប់​ពី​ភិនភាគ​ដំបង​ឆក់​ដែល​ខ្លួន​ បាន​បាត់ ​ហើយ​ត្រូវ​យុវជន​ម្នាក់​យក​ទៅ​លក់​ឱ្យ​អ្នកភូមិ​នោះ ។ ពេល​ឮ​បែប​នេះ​មន្ដ្រី​ប៉ូលិស​រូបនោះបាន​ទៅ​មើល​ស្គាល់​ជា​របស់​ខ្លួន​ក៏​​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​តែ​ម្ដង​ ។
​នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ​ពួកគេពិតជាបាន​លួច​សម្ភារ​ប៉ូលិ​ស​ខាងលើ​ប្រាកដ​មែន​ ។​ បច្ចុប្បន្ន​ប៉ូលិស​ ​ប៉ុស្ដិ៍​ទឹកថ្លា​កំពុង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​អធិការ​ដ្ឋានខណ្ឌ ​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]