ភ្នំពេញៈ នៅពេលដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីសិល្បករ-សិល្បការិនីភាគច្រើន ដើម្បីធ្វើឲ្យខ្លួន ទទួលបានការគាំទ្រ កាន់តែច្រើន នៅក្នុងឱកាសឆ្នាំថ្មី តែងតែស្វែងរកអ្វី ដែលថ្មី និងប្លែក សម្រាប់ទស្សនិកជន ដើម្បីធ្វើឲ្យខ្លួន កាន់តែ មានប្រជាប្រិយភាព កាន់តែ ខ្លាំង តួយ៉ាងដូចជា តារាស៊ិចស៊ីរូបស្រស់ កញ្ញា កុល ដាវី បានបង្ហើបប្រាប់ថា ឆ្នាំ២០១២ នេះ នាងចង់ផ្លាស់ប្តូរ ការសម្តែង ដែល ពីមុន ធ្លាប់តែសម្តែងជាតួកាច ឆ្នាសឆ្នើមនោះ មកជាតួស្លូតម្តង ដើម្បីជាចំណីចក្ខុមួយ ដែលប្លែកសម្រាប់ពុកម៉ែបងប្អូន ។

តារាសម្តែង ដែលចូលចិត្តតុបតែងខ្លួន ខើចលើខើចក្រោម បែបយុវវ័យ កញ្ញា កុល ដាវី បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល តាមទូរស័ព្ទនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ថា នៅក្នុងឱកាសឆ្នាំថ្មីនេះ នាងនឹងខិតខំប្រឹង ឲ្យអស់ពីសមត្ថភាព ដើម្បី ស្វែងរកអ្វីដែលថ្មី ទុកសម្រាប់បំរើអារម្មណ៍ បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រនាង នាពេលកន្លងមក ។

ពិធីការិនី សំដីផ្អែមរូបស្រស់ រូបនេះ ក៏បានបន្តទៀតថា ” កន្លងមកខ្សែភាពយន្ត ដែលខ្ញុំសម្តែង គឺជាតួកាច ឆ្នាសឆ្នើម ហើយ ទស្សនិកជន ភាគច្រើន ក៏ស្គាល់នាងខ្ញុំ តាមរយៈ ការសម្តែងនេះផងដែរ ប៉ុន្តែ ដោយឡែក នៅក្នុងឆ្នាំថ្មី២០១២ នេះ ខ្ញុំចង់ផ្លាស់ប្តូរ ពីការសម្តែង ជាតួកាចមកជាតួស្លូតវិញម្តង ព្រោះថា កន្លងមកពុកម៉ែបងប្អូន ធ្លាប់ស្គាល់ ក៏ដូចជាគាំទ្រខ្ញុំ ជាតួកាច ដូចនេះ ខ្ញុំក៏ចង់ដឹងថា ប្រសិនបើខ្ញុំសម្តែងជាតួស្លូត តើទស្សនិកជន គាត់គាំទ្រឫក៏យ៉ាងដែរ? ”។

ពិធីការិនី ដែលមានវ័យជ្រេរូបនេះ ក៏បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១២ នេះ នាងមានខ្សែភាពយន្តចំនួន ២ រឿង ដែលគ្រោង នឹងដាក់បញ្ចាំង ជាចំណងដៃឆ្នាំថ្មី ហើយក៏សង្ឃឹមថា ទទួលបានជោគជ័យច្រើនផងដែរ ។ នាងបន្តទៀតថា បើនិយាយពីការងារ សិល្បៈនាពេលបច្ចុប្បន្ន គឺមានការមមាញឹកច្រើនគួរសម ទាំងការថតជាពិធីការិនី និងការងារមួយចំនួនទៀត ហើយបើនិយាយ ពីបញ្ហាសុខភាពរបស់នាងវិញ គឺមានបញ្ហាអីនោះ ពោលគឺមានសុខភាពល្អណាស់ ព្រោះថា នាពេលកន្លងមក ធ្លាប់មានពាក្យ ចចាមអារ៉ាមថា នាងមានជំងឺនេះជំងឺនោះ ឆ្លៀតក្នុងឱកាសនេះ នាងក៏សូមបញ្ជាក់ ឲ្យច្បាស់ផងដែរថា នាងគ្មាន ជំងឺអីទេ ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]