រីករាយចូលឆ្នាំខ្មែរ ជាមួយការលេងល្បែង​ប្រជាប្រិយ​ខ្មែរ «វាយក្អម​​ by Smart» លើ SmartNas App និងឈ្នះរង្វាន់គ្រប់ការវាយក្អម

//s9.kh1.co/64/64b3f27fb45b21345eeb93563c1506599eda8041.jpg
សង្គម

 ០៨-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

អតិថិជនរបស់ក្រុមហ៊ុន ស្មាត អាស្យាតា រាប់លាននាក់ បាននិងកំពុងរីករាយកំសាន្ដលេងល្បែងប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា «វាយក្អម by Smart» ដើម្បី​​អបអរ​សាទរ និង​ស្វាគមន៍​ការ​មក​ដល់​នៃ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិ​ ខាងមុខនេះ។​

ភ្នំ​ពេញ​៖ អតិថិជនរបស់ក្រុមហ៊ុន ស្មាតអាស្យាតា រាប់លាននាក់ បាននិងកំពុងរីករាយកំសាន្ដលេងល្បែងប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា «វាយក្អម by Smart» ដើម្បី​​អបអរ​សាទរ និង​ស្វាគមន៍​ការ​មក​ដល់​នៃ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិ​ ខាងមុខនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារការរីករាលដាលនៃវីរុសកូវីដក្នុងប្រទេសកម្ពុជាកំពុងកើនឡើង ​ ក្រុមហ៊ុន​ ស្មាត​ បាន​បង្កើតល្បែង​ប្រជាប្រិយ​ខ្មែរ​  «វាយក្អម by Smart» តាមអនឡាញ​ ដើម្បីជម្រុញឲ្យអតិថិជនរបស់ខ្លួន​ចូលលេងកំសាន្តតាមអ៊ិនធឺណិត ហើយស្នាក់នៅផ្ទះអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រមទាំងមានឱកាស​ឈ្នះ​រង្វាន់ច្រើនសន្ធឹកសន្ធាប់​គ្រប់ការវាយក្អមរបស់ពួកគេ ដែលរង្វាន់រួមមាន Apple Watch , Smart TV ​ ម៉ាស៊ីន​បោកខោអាវ,  ទូរស័ព្ទ​ ក៏ដូចជា​រង្វាន់​ជាច្រើនផ្សេងទៀត​។

ឈ្នះរង្វាន់ជាមួយការលេងល្បែង​ប្រជាប្រិយ​ខ្មែរ «វាយក្អម​​ by Smart»
ឈ្នះរង្វាន់ជាមួយការលេងល្បែង​ប្រជាប្រិយ​ខ្មែរ «វាយក្អម​​ by Smart»

អតិថិជន ស្មាត ដែលប្រើសេវាបង់ប្រាក់មុន​ (Pre-paid) អាចចូលលេង «វាយក្អម by Smart» ដោយទទួលបានការវាយក្អមចំនួន ១ ដងដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ បានតាមរយៈកម្មវិធីទូរស័ព្ទ SmartNas ដែលអាចទាញយកដោយឥតគិតថ្លៃបានពី App Store​ និង Google Play។ ​រាល់ការបញ្ចូលទឹកប្រាក់ចាប់ពី ៥,០០០៛ រៀលឡើងទៅ អតិថិជន Smart នឹងទទួលបានការវាយក្អម ១ ដងដោយឥតគិតថ្លៃផងដែរ។ ប្រសិនបើអតិថិជនចង់ធ្វើការវាយច្រើនដង ពួកគេក៏អាចទិញការវាយក្អមចំនួន៣ដង ដែលមានតម្លៃ ១០សេន និង ៥ដងបន្ថែម មានតម្លៃ ១៥ សេន។

លោកស្រី ស្ដើង សុផល ដែលជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានឈ្នះរង្វាន់ Smart TV ដោយសារកូនប្រុសរបស់​គាត់បានលេងហ្គេម «វាយក្អម» នេះ។

លោកស្រី សុផល បានឲ្យដឹងថា៖

« ដំបូងខ្ញុំអត់ជឿងថាអាចឈ្នះទូរទស្សន៍ ពិតប្រាកដទេ ដល់ពេលទៅបើករង្វាន់នៅ Smart គេក៏អោយទូរទស្សន៍ ពេលនឹងក៏ចាប់ផ្ដើមសប្បាយចិត្ត។ កូនប្រុសខ្ញុំជាអ្នកលេងហ្គេម «វាយក្អម by Smart» លេងថ្ងៃទី ១​ អត់ឈ្នះរង្វាន់ធំទេ ទាល់តែលេងថ្ងៃទី ២ ទើបឈ្នះបានទូរទស្សន៍។​ »

សម្តីលោកស្រី ស្ដើង សុផល
អ្នកឈ្នះរង្វាន់
អ្នកឈ្នះរង្វាន់

ពលរដ្ឋដែលរស់នៅកោះឧកញ្ញាតី លោក ផាត មុន្នី បានចូលលេងហ្គេម «វាយក្អម by Smart» តាមកម្មវិធីទូរស័ព្ទដៃ SmartNas បានឈ្នះរង្វាន់ Apple Watch។

លោកបានប្រាប់ឲ្យដឹងថា៖

« ពេលខ្ញុំកំពុងលេងក៏ឈ្នះ ពេលនឹងខ្ញុំមានអារម្មណ៍ភ័យអរៗ បន្ទាប់មក ខ្ញុំក៏ទៅបើក រង្វាន់នៅ Smart។ ខ្ញុំលេងច្រើនដង ហើយខ្ញុំលេងតាំងពីចេញដំបូងមកម្ល៉េះ។​»

សម្តីលោក ផាត មុន្នី
អ្នកឈ្នះរង្វាន់
អ្នកឈ្នះរង្វាន់

សម្រាប់អតិថិជនដែលមិនទាន់មានឱកាសក្នុងការលេងហ្គេម ​ អ្នកអាចទាញ​យក​កម្មវិធី ​SmartNas ដោយឥតគិតថ្លៃ​ដើម្បីលេងហ្គេមកំសាន្ដនេះ​។ កម្មវិធី SmartNas អនុញ្ញាតឲ្យអ្នកត្រួត​ពិនិត្យ​លើគម្រោង​ដែល​អ្នក​កំពុង​ប្រើប្រាស់​  ពិនិត្យគណនី ​និងបញ្ចូលទឹកប្រាក់​ ភ្ជាប់សេវា​កម្មនានា ​ព័ត៌មាន​ពីការប្រូម៉ូសិនមុនគេ​ និងអត្ថប្រយោជន៍​ជាច្រើនផ្សែងទៀត​។ ​        

អតិថិជន​ក៏អាចបញ្ចូលលុយទៅលេខទូរស័ព្ទ ដែលបានភ្ជាប់ជាមួយនឹងគណនី Smart@ Home ហើយទទួលបានការវាយក្អមចំនួន ១ដង រៀងរាល់ការបញ្ចូលលុយម្តង ៥ដុល្លារ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស្មាត តែងតែខិតខំបង្កើតកម្មវិធីកំសាន្ដជាច្រើន រួមមានការបង្កើមល្បែងប្រជាប្រិយបែបឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការអភិវឌ្ឍនៃកម្មវិធីហ្គេមក្នុងស្រុក ដូច​ជា ហ្គេម អំុទូក​ by Smart និង វាយក្អម by Smart ជាដើម៕

ឈ្នះរង្វាន់ជាមួយការលេងល្បែង​ប្រជាប្រិយ​ខ្មែរ «វាយក្អម​​ by Smart»
ឈ្នះរង្វាន់ជាមួយការលេងល្បែង​ប្រជាប្រិយ​ខ្មែរ «វាយក្អម​​ by Smart»

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ស្មាត តាមរយៈ www.facebook.com/smartaxiata ​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២២ ថ្ងៃមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T