ក្លិបកាំភ្លើងធំ Arsenal នឹងជះលុយ ៥២ លានផោន ទិញយកកីឡាករឆ្នើមម្នាក់ពីក្លិប Sporting Lisbon

//s9.kh1.co/7e/7ebf68b89e9f9f25a076c9ed81a759d2c9d51fcc.jpg
កីទ្បា

 ០៨-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​ក្លិបកាំភ្លើងធំ Arsenal នឹងជះលុយ ៥២ លានផោន ទិញយកកីឡាករឆ្នើម Pedro Goncalves ពីក្លិប Sporting Lisbon

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់ពីកាសែតព័រទុយហ្កាល់បានអោយដឹងថា ក្លិបកាំភ្លើងធំ Arsenal បានជ្រើសរើសកីឡាករខ្សែការពារ Pedro Goncalves ពីក្លិប Sporting Lisbon នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានក្លិប Arsenal បានធ្វើការត្រួតពិនិត្យទៅលើកីឡាករវ័យ ២២ ឆ្នាំរូបនេះដែលបានបង្ហាញខ្លួនមួយដងអោយក្រុមចចកខ្មៅនៅឆ្នាំ ២០១៨ នេះដោយសារតែទម្រង់នៃការលេងចាប់ភ្នែករបស់គាត់នៅក្នុងក្របខ័ណ្ឌ Primeira Liga ។

Pedro Goncalves
Pedro Goncalves

Goncalves បានរកគ្រាប់បាល់១៥ គ្រាប់និងបញ្ជូនបាន ៤ លើកក្នុងការបង្ហាញខ្លួនចំនួន ២៣ លើកក្នុងរដូវកាលនេះនិងត្រូវបានគេដាក់ឈ្មោះថា Bruno Fernandes ទីពីរដោយសារតែការលេងតួនាទីរបស់ខ្សែបម្រើប្រយុទ្ធស្រដៀងគ្នា។

លោក Mikel Arteta ត្រូវបានគេជឿជាក់ថាចង់ចុះហត្ថលេខាជាមួយកីឡាករឆ្នើមរូបនេះនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយអាចកំណត់គោលដៅកីឡាករអន្តរជាតិព័រទុយហ្កាល់ជាជម្រើសមួយជំនួសកីឡាករឆ្នើមខ្ចីជើងរបស់ក្លិប Real Madrid គឺ Martin Odegaard ។

Pedro Goncalves
Pedro Goncalves

ប៉ុន្តែក្លិប Sporting នឹងទាមទារថ្លៃឈ្នួលច្រើនសន្ធឹកសន្ធាប់សម្រាប់ Goncalves ដែលជាប់កិច្ចសន្យារហូតដល់ឆ្នាំ ២០២៥ ក្នុងតម្លៃ ៦០ លានអឺរ៉ូ (៥២ លានផោន) ខណៈដែល Manchester United និង Liverpool ក៏ត្រូវបានគេរាយការណ៍ថាកំពុងតាមដានស្ថានការណ៍ផងដែរ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T