បរទេស៖ Post Card (បណ្ណប្រៃសណីយ៍) សរសេរដោយសមាជិកនាវិកនៃកប៉ាល់ទីតានិចប៉ុន្មានសប្តាហ៍កាលពីមុនពេលវាលិចនោះ ពេលនេះត្រូវបានគេយកមកដាក់ដេញថ្លៃដល់ទៅ ១៥,០០០ ដុល្លារ។
លោក Jack Phillips ដែលជាប្រតិបត្តិករជាន់ខ្ពស់របស់កប៉ាល់បានសរសេរកាតនេះនៅខែមីនាឆ្នាំ ១៩១២ ទៅបងស្រីរបស់គាត់ឈ្មោះ Elsie នៅកំពង់ផែនៅទីក្រុង Belfast ប្រទេសអៀរឡង់ដែលជាកន្លែងដែលកប៉ាល់ទីតានិកត្រូវបានសាងសង់។ ការស្ថាបនាត្រូវបានបញ្ចប់នៅចុងខែមីនាហើយវាបានចាកចេញពីចំណតនៅថ្ងៃទី ២ ខែមេសាឆ្នាំ ១៩១២។

ការឆ្លើយឆ្លងគ្នានេះត្រូវបានសរសេរនៅលើបណ្ណទំហំ ៥.៥ អ៊ីញ និង ៣.៥ អ៊ីញដែលបង្ហាញពីរូបភាពនៃកប៉ាល់ទីតានិចកំឡុងពេលសាងសង់ ហើយត្រូវបានគេដាក់ស្លាកនៅ Belfast។
កាតនេះសរសេរជាផ្នែកមួយថា៖ "រវល់ណាស់ធ្វើការយូរម៉ោង។ សង្ឃឹមថានឹងចាកចេញនៅថ្ងៃច័ន្ទ និងមកដល់ So'ton (Southampton) នៅរសៀលថ្ងៃពុធ។ សង្ឃឹមថាអ្នកសុខសប្បាយ" ។
សារបញ្ចប់ដោយពាក្យថា "ដោយក្ដីស្រឡាញ់,
Jack"៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ