ជួបស្នេហ៍ ក្រោយថតកុន! Dispatch ​បង្ហើប​ថា​​តួអង្គ​​ក្នុង​​រឿង «Crash Landing On You» មួយគូទៀតទាក់ទង​គ្នា​​​ស្ងាត់​​ៗ​

//s9.kh1.co/0e/0e3d6b75bb1afa2acd936ff1ba627b2fee9df347.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តួអង្គសំខាន់នៅក្នុងរឿង Crash Landing On You​ គឺ Kim Jung Hyun និង Seo Ji Hye ត្រូវបាន Dispatch ចាប់​បាន​ថា លួចទាក់ទាក់គ្នាស្ងាត់ៗមួយឆ្នាំហើយ

សារព័ត៌មាន Koreaboo បានឲ្យដឹងថា តួអង្គសំខាន់នៅក្នុងរឿង Crash Landing On You មួយគូទៀតហើយ​បាន​ទាក់ទងគ្នា ក្រោយពីបានសហការសំដែងរឿងនេះជាគូនឹងគ្នា។ នៅក្នុងនោះ Dispatch ក៏បានបង្ហាញ​ពីអត្ត​សញ្ញាណ​របស់ពួកគេទាំងពីរ​ដែលមានរូបភាពដើរនៅកន្លែងចំណតរថយន្ដមួយ ដែលជាបង្ហាញឲ្យច្បាស់ថាជា Kim Jung Hyun និង Seo Ji Hye។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ ប្រភពដដែលក៏បានបង្ហាញថា ពួកគេបានទាក់ទងគ្នានេះដោយស្ងាត់ៗអស់រយៈពេលជាង ១ ឆ្នាំមក​ហើយ ដោយកាលពីឆ្នាំ ២០២០ Kim Jung Hyun បានផ្លាស់ប្ដូរផ្ទះរបស់គេទៅកាន់អគារមួយផ្សេងទៀត ដែល​មាន​ចំងាយត្រឹមតែ ១០ នាទីប៉ុណ្ណោះ ពីផ្ទះរបស់ Seo Ji Hye។ ជាពិសេសនោះគឺ អ្នកទាំងពីរភាគច្រើនណាត់ជួប​គ្នានៅផ្ទះជាជាងទៅក្រៅជួបគ្នា ដែលនេះអាចមកពីមិនចង់ឲ្យអ្នកដទៃដឹងពីទំនាក់ទំនងរបស់ពួកគេ ឬបញ្ហាកូវីដ១៩ ដើម្បីការពារការឆ្លងក៏ថាបាន។ 

គួរបញ្ជាក់ថា រឿង Crash Landing On You ជាប្រភេទរឿងកូរ៉េភាគមួយ ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ហើយនៅចុងបញ្ចប់ក៏បង្កើនជាបរិយាកាសរីករាយ។ នៅក្នុងនោះ តួឯកក្នុងរឿងនេះទាំងពីរ ក៏បានប្រកាសថាបាន​ទាក់ទងគ្នាដែរ ឥឡូវមកតួសំខាន់មួយគូទៀត៕ 

សូមទស្សនារូបភាពនៃការថតពីសកម្មរបស់ពួកគេទាំងពីរខាងក្រោម៖ 

https://s9.kh1.co/__image/w=650,h=415,q=100/50/50cc1c58e461baf9830c3b3922008e5cf093e5fb.jpg
https://s9.kh1.co/__image/w=650,h=520,q=100/fe/fe04c4b7cc062166c0f050306608420ce58ea825.jpg
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T