Silva រំលឹកថាលោកមិនដែលនឹកស្មានសោះថា Lampard ទុកចិត្តខ្លួនរហូតធ្វើរឿងមួយនេះកាលមកដល់ Chelsea ដំបូង

//s9.kh1.co/a5/a55fd654aa879f37deebb4cab85f4cca0c85b777.jpg
កីទ្បា

 ០៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Thiago Silva បានបញ្ចេញប្រត្តិកម្មភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលលោក Frank Lampard បានផ្តល់សេចក្តីទុកចិត្តប្រគល់តំណែងតួនាទីជាប្រធានក្រុមចំពោះលោក។

អង់គ្លេស៖ កីឡាករ Thiago Silva បានបញ្ចេញប្រត្តិកម្មភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលអតីតអ្នកចាត់ការរបស់ក្រុម Chelsea លោក Frank Lampard បានផ្តល់សេចក្តីទុកចិត្តប្រគល់តំណែងតួនាទីជាប្រធានក្រុមចំពោះលោក ដោយលោកទើបតែចាប់ផ្តើមលេងឱ្យក្រុមតោខៀវបាន ២ ប្រកួតប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thiago Silva
Thiago Silva

គួបញ្ជាក់ដែរថា Chelsea បានចុះកិច្ចសន្យានាំយក Silva ជាមួយនឹងលក្ខខណ្ឌផ្ទេររយៈពេល ១ ឆ្នាំ រួមទាំងជម្រើសផ្សេងទៀត បន្ទាប់ពីកុងត្រារបស់គាត់បានផុតកំណត់ជាមួយនឹងក្រុម Paris Saint-Germain ដែលនៅសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្លិប PSG បានរងបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Bayern Munich

យ៉ាងណាមិញ ខ្សែការពារកណ្តាលដែលមានបទពិសោធន៍ជោគជាំបានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមតោខៀវនៅក្នុងពានរង្វាន់ Carabao Cup ដែលពេលនោះ Chelsea បានលត់ក្រុម Barnsley រហូតដល់ទៅ ៦-០។

ក្រោយមករំលងគ្នាបាន ៣ ថ្ងៃ ការបង្ហាញខ្លួនលើកដំបូងនៅ Premier League របស់ Silva ក៏បានចាប់ផ្តើម ដោយពេលនោះត្រូវជួបជាមួយនឹង West Brom ប៉ុន្តែជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត គឺខ្សែការពារសញ្ជាតិប្រស៊ីលត្រូវបានផ្តល់សេចក្តីទុកចិត្តពីលោក Lampard ឱ្យពាក់ស្លាកប្រធានក្រុម។

Thiago Silva
Thiago Silva

ថ្លែងប្រាប់គេហទំព័រ FourFourTwo កីឡាករ Silva បាននិយាយយ៉ាងដូច្នេះថា៖

វាជារឿងដ៏ភ្ញាក់ផ្អើលបំផុត។ ពិតណាស់ ជម្រើសដំបូងក្នុងនាមជាប្រធានក្រុមគឺមានពីរនាក់ Azpilicueta និង Jorginho ហើយពេលនោះ Lampard ក៏មិនបានសួរនាំខ្ញុំអ្វីទាំងអស់ដែរ គាត់ក៏បានយកស្លាកប្រធានក្រុមមកពាក់ដៃខ្ញុំ ហើយគាត់បាននិយាយថាអ្នកសមនឹងពាក់វា ថ្ងៃនេះជាថ្ងៃរបស់អ្នកហើយ។ និយាយត្រង់ ខ្ញុំគឺរំភើបរហូតដល់រកពាក្យអ្វីនិយាយមិនបាន។ ប៉ុន្តែក្រោយចប់ការប្រកួតខ្ញុំបានទៅនិយាយជាមួយនឹង Azpi និង Jorginho ថាខ្ញុំមកទីនេះដើម្បីជួយ Chelsea ខ្ញុំមិនដែលគិតរឿងប្រធានក្រុមម្តងណាឡើយ៕

  កីឡាករ Thiago Silva
Thiago Silva និង Lampard
Thiago Silva និង Lampard

ប្រភពThe Mirror

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T