ខេត្ដបន្ទាយមានជ័យ ចេញបម្រាមគោចរ ហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង ៨យប់ ដល់ ៥ភ្លឺ និងវិធានការផ្សេងៗទៀត រយៈពេល២សប្ដាហ៍

//s9.kh1.co/55/55c49f60ad95910ff263a84b920e82fdb83455a7.jpg
សង្គម

 ០៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រខេត្ដបន្ទាយមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ នឹងត្រូវអនុវត្ដក្នុងរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយមានប្រការសំខាន់ៗ ដែលប្រជាពលរដ្ឋទូទាំងខេត្ដបន្ទាយមានជ័យត្រូវតែអនុវត្ដដូចជា៖

- ត្រូវផ្អាកបណ្ដោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ ក៏ដូចជាភោជនីយដ្ឋាននៅតាមសណ្ឋាគារ ​​​​​​​​​​​​​​​​។ល។ ដែលទទួលអតិថិជននៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺជាកំហិត ប៉ុន្ដែអាជីវកម្មទាំងនេះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

- ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ ដោយលើកលែងករណីមួយចំនួន។

- ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ដ្រខេត្ដបន្ទាយមានជ័យ នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ ដោយលើកលែងករណីមួយចំនួន៕

សូមអានសេចក្ដីលម្អិតខាងក្រោមនេះ៖

សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច
សេចក្ដីសម្រេច

ប្រភពរដ្ឋបាលខេត្ដបន្ទាយមានជ័យ

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T