កសិដ្ឋាន​ «គិរីសួគ៌» ផ្ដល់ជូនការបញ្ចុះតម្លៃទឹកដោះ​គោ​សុទ្ធ ទិញមួយថែមមួយ ដើម្បីជួយសម្រួលពលរដ្ឋកម្ពុជាឆ្លងកាត់គ្រាលំបាកទាំងអស់គ្នា!

//s9.kh1.co/8e/8ef566deebff5e75d70a3ca52db96dedc32a26b2.jpg
សង្គម

 ០៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក​ ដែលវិនិយោគលើ​កសិដ្ឋាន​ផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា។

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក​ ដែលវិនិយោគលើ​កសិដ្ឋាន​ផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាកនៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ ១០០​ ភាគរយ ពីថ្ងៃនេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

អតិថិជនទាំងអស់ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយ របស់កសិដ្ឋាន ​«គិរីសួគ៌» ​មួយដប ចំណុះ ២ លីត្រ ឬចំណុះ ៨៣០ មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ។

ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋាន​ «គិរីសួគ៌» អាចរកទិញបានតាមផ្សារ និងហាងទំនើប​ធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបដូចជា នៅផ្សារអុីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើបជាច្រើនផ្សេងទៀត។​

ផលិតផលធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា៖

«យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ ហើយក្រុមហ៊ុនក៏មានមោទនភាពដែលយើងអាចជួយប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនៃសម័យកូវីដនេះ។»

ប្រសាសន៍របស់លោក ឈរ​ រិទ្ធី
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគដល់បុគ្គលិកជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។

នាពេលថ្មីៗនេះក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា TYDA​ ដើម្បីអោយក្រុមគ្រូពេទ្យដ៏ក្លាហានវ័យក្មេងដែលកំពុងធ្វើការនៅជួរមុខទំាងអស់នោះទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់។

ការផ្ដល់ជូននាពេលនេះ គឺធ្វើឡើងក្នុងខែមេសាពេញតែម្ដង ហើយក្រុមហ៊ុននឹងពិចារណាបន្តការផ្ដល់ជូននេះអាស្រ័យលើស្ថានភាពជាក់ស្ដែង។

ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
Yogurt ពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
Yogurt ពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

លោក ឈរ រិទ្ធី បានបន្ថែមទៀតថា៖

«យើងក៏មានគោលបំណងជួយទ្រទ្រង់នូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ដោយផ្តល់នូវកម្មវិធីដែលទិញ១ថែម១នេះ ប៉ុន្តែយើងក៏លើកទឹកចិត្តអោយប្រជាពលរដ្ឋរបស់យើងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍របស់រដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ។ ដូចនេះការប្រូម៉ូត ឬកម្មវិធីទិញ១ថែម១នេះ គឺយើងអាចជួយគាត់ក្នុងការកាត់បន្ថយនូវចំនួនដែលគាត់ទៅដើរផ្សារ។ ឧទាហរណ៍៖ ពីមុនគាត់ទៅ៣ដងក្នុង១អាទិត្យ ឥឡូវគាត់អាចទៅម្ដង ឬ២ដងក្នុង១អាទិត្យ។»

  ប្រសាសន៍របស់លោក ឈរ​ រិទ្ធី

​ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយ​របស់កសិដ្ឋាន «​គិរីសួគ៌» អាចរកទិញបានតាមរយៈកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទ Nham24 នេះបានន័យថា អតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សារគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឱ្យជៀសផុតពីវិបត្ដិនេះផងដែរ។

ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»
ផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិរបស់កសិដ្ឋាន «គិរីសួគ៌»

ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋាន​ផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុក https://www.facebook.com/kirisufarm

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T