សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ចំនួន៥ជុំវិញពិភពលោក ដែលនឹងលេចឡើងនៅឆ្នាំ២០២១នេះ

//s9.kh1.co/f2/f2ba8f5497504cecc12df29318d7ac34fd7c16b8.jpg
បច្ចេកវិទ្យា

 ០៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាកូវីដ-19កំពុងវាយលុកពិភពលោកយ៉ាងណាក៏ដោយ ក៏ឆ្នាំ2021មើលទៅគឺជាឆ្នាំដែលលេចធ្លោសម្រាប់ស្ថាបត្យកម្មឡូយៗ

បរទេស៖ ខណ:ដែលពិភពលោកមានភាពជឿនលឿនទៅមុខខាងបច្ចេកវិទ្យា សំណង់នានាក៏កាន់តែប្លែក កាន់តែឡូយជាងមុនផងដែរ។ ទាំងនេះគឺដោយសារតែ​ការខិតខំរបស់មនុស្សក្នុងការអភិវឌ្ឍនិងបង្កើតអ្វីដែលថ្មីជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនរៀបរាប់ច្រើន ខាងក្រោមនេះគឺស្នាដៃស្ថាបត្យកម្មម5កន្លែងដ៏គួរឱ្យស្ងប់ស្ងែង មកពីជុំវិញពិភពលោក៖

1.​ Lucas Museum of Narrative Art

Lucas Museum of Narrative Art
Lucas Museum of Narrative Art

សារមន្ទីរ Lucas Museum of Narrative Art នៃទីក្រុង Los Angeles មើលទៅដូចជាចេញពីខ្សែភាពយន្ត Star Wars របស់អ្នកដឹកនាំរឿង George Lucas អ៊ីចឹង ដោយវាមានរូបរាងបែបអនាគត ហើយដំបូលខាងលើមានដាំដើមឈើទៀតផង។ ហើយកាន់តែមិនគួរឱ្យជឿនោះគឺថា ថវិកាចំនួន1.5ពាន់លានដុល្លារសម្រាប់សាងសងអាគារនេះ គឺត្រូវបានផ្តល់ដោយលោក George Lucas ផ្ទាល់តែម្តង។

Lucas Museum of Narrative Art
Lucas Museum of Narrative Art

2. អាគារ Tao Zhu Yin នៅក្រុងតៃប៉ិ​ ប្រទេសតៃវ៉ាន់

Tao Zhu Yin
Tao Zhu Yin

រចនាដោយ Vincent Callebaut Architectures ការរចនាអគារនេះមានភាពទាក់ទាញខ្លាំង ដែលរូបរាងវាគឺយកតាមរូបរាង DNA ដែលបត់ខ្លួន90ដឺក្រេពីក្រោមអាគារដល់កំពូលអាគារទាំងមូលតែម្តង។ វាត្រូវបានគ្របដណ្តប់ដោយដើមឈើនិងរុក្ខជាតិចំនួន23,000ដើម និងមានយ៉រខាងមុខបន្ទប់នីមួយៗផងដែរ។ ក្រៅពីអគ្គិសនីធម្មតា អាគារនេះនឹងដើរដោយថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ផងដែរ ហើយវាក៏មានប្រព័ន្ធចាប់យកទឹកភ្លៀងសម្រាប់ប្រព័ន្ធធារាសាស្ត្រទៀតផង។

Tao Zhu Yin
Tao Zhu Yin

3. រីហ្សត The Plus នៅប្រទេសន័រវែស

The Plus
The Plus

The Plus រចនាដោយ Bjarke Ingels Group (BIG) គឺជាឧទាហរណ៍មួយនៃភាពប៉ិនប្រសប់ក្នុងការរចនាបញ្ចូលគ្នារវាងទីកន្លែងពីរ ដោយវាគឺមានទាំងរោងចក្រគ្រឿងសង្ហារឹមនិងកន្លែងឡើងភ្នំនិងកន្លែងបោះតង់នៅជាមួយគ្នា។

លើសពីនេះទៀត ស្ថាបត្យកម្មនេះក៏ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ និងរួមមានទាំងប្រព័ន្ធកំដៅនិងប្រព័ន្ធត្រជាក់ទៀតផង (heating and cooling systems)។

The Plus
The Plus
The Plus
The Plus
The Plus
The Plus
The Plus
The Plus

4. ឧទ្យាន Little Island 

ឧទ្យាន Little Island 
ឧទ្យាន Little Island 

Little Island ត្រូវបានរចនាដោយ Heatherwick Studio។ បច្ចុប្បន្នកំពុងត្រៀមបញ្ចប់ការសាងសង់នៅទីក្រុងញូវយ៉ក វាគឺជាកោះសិប្បនិម្មិតមួយដែលនឹងបម្រើជាឧទ្យានសាធារណៈនៅទន្លេ Hudson River។

បន្ថែមពីលើរុក្ខជាតិបៃតងទាំងអស់ ឧទ្យាននេះនឹងមានផ្លូវខ្វាត់ខ្វែង តំបន់មើលទេសភាព កន្លែងមើល outdoor theater និងកន្លែងសម្រាប់សម្តែងផងដែរ។

ឧទ្យាន Little Island 
ឧទ្យាន Little Island 
ឧទ្យាន Little Island 
ឧទ្យាន Little Island 

5. អាគារ 111 West 57th Street នៅ Manhattan ទីក្រុងញូវយ៉ក

អាគារ 111 West 57th Street ឬ Steinway Tower
អាគារ 111 West 57th Street ឬ Steinway Tower

អាគារ 111 West 57th Street ឬក៏ហៅម្យ៉ាងទៀតថាអាគារ Steinway Tower ត្រូវបានរចនាឡើងដោយSHoP Architects ហើយត្រូវបានគេចាត់ទុកថាជាអគារស្តើងជាងគេបំផុតនៅលើពិភពលោក។ អាគារនេះមានកម្ពស់435 ម៉ែត្រឯណោះ៕

អាគារ 111 West 57th Street ឬ Steinway Tower
អាគារ 111 West 57th Street ឬ Steinway Tower
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T