ហ្វេសប៊ុកមិនមានគម្រោង ជូនដំណឹងដល់អ្នកប្រើប្រាស់ចំនួនរាប់រយលាននាក់ ដែលលេចធ្លាយទិន្នន័យនោះទេ

//s9.kh1.co/b1/b15ebf56056dc879c5fe812f2bb2598f0069662e.jpg
បច្ចេកវិទ្យា

 ០៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ហ្វេសប៊ុកបាននិយាយថា ទិន្នន័យដែលលេចចេញនោះមិនមានព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានសុខភាព ឬពាក្យសម្ងាត់នោះទេ

បរទេស៖ អ្នកនាំពាក្យក្រុមហ៊ុន Facebook បាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ជាង530លាននាក់ ដែលទិន្នន័យត្រូវបានគេលួចយកកាលពីឆ្នាំ2019 ហើយថ្មីៗនេះទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន Business Insider បានរាយការណ៍កាលពីសប្តាហ៍មុនថា លេខទូរស័ព្ទនិងព័ត៌មានលម្អិតផ្សេងទៀតពីប្រវត្តិរូបអ្នកប្រើប្រាស់ត្រូវបានដាក់បញ្ចេញលើ public database។ Facebook បាននិយាយនៅក្នុងការបង្ហោះប្លក់កាលពីថ្ងៃអង្គារថា ពួកមានគំនិតអាក្រក់បានលួចយកទិន្នន័យទាំងនេះមុនខែកញ្ញា ឆ្នាំ2019។

អ្នកនាំពាក្យហ្វេសប៊ុករូបនេះបាននិយាយថា ក្រុមហ៊ុន Facebook នឹងមិនជូនដំណឹងដល់អ្នកប្រើប្រាស់នោះទេ។ ការសម្រេចមិនជូនដំណឹងដល់អ្នកប្រើប្រាស់នេះ គឺដោយសារក្រុមហ៊ុនបានពិចារណាថាអ្នកប្រើប្រាស់មិនអាចដោះស្រាយបញ្ហានេះបានទៅហើយ ហើយទិន្នន័យដែលលេចធ្លាយនេះអាចរកបានជាសាធារណៈលើ public database ស្រាប់ហើយ។ Facebook ក៏បានបញ្ជាក់ថាខ្លួនបានបញ្ឈប់បញ្ហាលួចនេះ នៅពេលរកឃើញវាភ្លាមៗផងដែរ។

Facebook បាននិយាយថាទិន្នន័យដែលលេចចេញនោះមិនមានព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានសុខភាព ឬពាក្យសម្ងាត់ទេ។ ប៉ុន្តែវាអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងការបំពានផ្សេងៗ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T