បានសង្សារក្មេងជាងជិត១០ឆ្នាំហើយស៊ិចស៊ី Mac ទម្លាយអារម្មណ៍ពិតថា...

//s9.kh1.co/60/60459255dfc78cdaffb437ee8e452337d466b27b.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មានសង្សារអាយុក្មេងជាងខ្លួន វាពិតជារឿងដែលសប្បាយចិត្តតែក៏មានបញ្ហាខ្លះដែរ អ្វីដែលត្រូវធ្វើគឺចេះយោគយល់គ្នា។

ថៃ៖ មហាជនប្រាកដជាបានស្គាល់ជាក់ជាមិនខានថា Mac គឺជាតារាសម្ដែងប្រុសវ័យក្មេងរូបសង្ហាម្នាក់ដ៏មានប្រជាប្រិយភាពនិងទេពកោសល្យក្នុងការសម្ដែងរឿងជាច្រើននៅក្នុងរង្វង់សិល្បៈ។ ហើយពេលបច្ចុប្បន្ននេះ លោកក៏មានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាមួយនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់គឺ Dhaidai។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mac និង Dhaidai
Mac និង Dhaidai

នៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ Mac បានធ្វើការបង្ហាញពីអារម្មណ៍របស់លោកទៅកាន់សង្សារខ្លួននូវទំនាក់ទំនងដែលមានវ័យខុសគ្នារហូតទៅដល់៨ឆ្នាំគឺនាងមានអាយុតិចជាង Mac ។ ក្នុងនោះ Mac បានរៀបរាប់ថាៈ

សម្រាប់ខ្ញុំស្នេហាមួយនេះវាពិតជាផ្អែមល្ហែមសម្រាប់ខ្ញុំ និងជាស្នេហ៍ពិតដែលមានបំណងរៀបការរួមរស់ជាមួយគ្នាទៅថ្ងែអនាគត ទោះបីជានាងមានអាយុតិចជាងខ្ញុំច្រើនក៏ពិតមែន តែពួកយើងចុះសម្រុងគ្នាណាស់ព្រោះមនុស្សខ្ញុំមិនតឹងតែងពេក ហើយពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនឯងនៅតែចេះលេងសើចដូចជាក្មេង និងពេលខ្លះខ្ញុំចំណាយពេលនៅជាមួយមិត្តភក្តិរបស់នាងច្រើនជាងមិត្តរបស់ខ្ញុំទៅទៀត។ ហើយសម្រាប់ការងាររបស់នាងគឺជាអ្នកថតម៉ូតឱ្យក្រុមហ៊ុនផ្សេងៗ ដូច្នេះពេលខ្លះតម្រូវឱ្យនាងស្លៀកពាក់រាងស៉ិចស៊ីបន្តិច ចំនុចនេះខ្ញុំក៏បានគិតដែរតែក៏ត្រូវតែយល់ថាវាជាអាជីពរបស់នាង ណាមួយនាងក៏មានគំនិតចាស់ទុំច្រើនហើយ នាងដឹងថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ៕  

Mac 
Mac និង Dhaidai
Mac និង Dhaidai
Mac និង Dhaidai
Mac និង Dhaidai
Mac និង Dhaidai
Mac និង Dhaidai
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T