អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រកាសច្រានចោលព័ត៌មានមិនពិត ដែលផ្សាយថា ឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណភាព

//s9.kh1.co/72/727725c648414e2e9a92cea162aee9601d247051.jpg
សង្គម

 ០៨-មេសា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលបានបង្ហោះ និងផ្សព្វផ្សាយថា ឯកឧត្តម ម៉ៅ អាយុទ្ធ ទទួលមរណភាព គឺជាព័ត៌មានមិនពិត។

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សោភ័ណ្ឌ បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ថា ក្រសួងព័ត៌មានសូមប្រកាសច្រានចោលចំពោះព័ត៌មានដែលបានបង្ហោះ និងផ្សព្វផ្សាយថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលមរណភាព គឺជាព័ត៌មានមិនពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ឯកឧត្តម ម៉ៅ អាយុទ្ធ 
  ឯកឧត្តម ម៉ៅ អាយុទ្ធ 

ឯកឧត្តម មាស សោភ័ណ្ឌ សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពជំងឺឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នាពេលបច្ចុប្បន្ននេះគឺធម្មតា លោកនៅកម្រើកដៃជើង និងដឹងខ្លួនជាធម្មតា ហើយលោកអាចពិសាអាហារ និងភេសជ្ជៈប៉ូវកម្លាំងជាធម្មតាផងដែរ។

ទន្ទឹមនេះគ្រូពេទ្យដែលប្រចាំការព្យាបាលជំងឺឯកឧត្តមផ្ទាល់ ក៏បានប្រាប់ដល់ក្រុមគ្រួសារ សូមឲ្យជួយទិញ ទឹកដោះគោ (អេនសួរ) ដែលមានប្រូតេអ៊ីនខ្ពស់ យកមកបញ្ចុកឯកឧត្តម នៅពេលរសៀល និងពេលថ្ងៃត្រង់ទៀតផង។

ជាងនេះទៀត ក្រុមគ្រួសារឯកឧត្តម ម៉ៅ អាយុទ្ធ ដែលមិនជាប់ធ្វើចត្តាឡីស័ក បានទៅទិញ ហើយយកទៅជូនគ្រូពេទ្យ ទុកសម្រាប់ ឯកឧត្តម ពិសារួចរាល់អស់ហើយ។

ប្រភពអត្ថបទ និងរូបភាព៖ ទទក

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T