ផ្អើលទាំងអ្នកលក់ ទាំងអ្នកទិញ ក្រោយសត្វត្រកួតធំមួយក្បាល ឆ្មក់ចូលក្នុងហាងមួយកន្លែង ដើម្បីរកចំណីស៊ី (មានវីដេអូ)

//s9.kh1.co/fb/fb3d1445972c86c11626229ac63b4b31c43db9b4.jpg
សង្គម

 ០៨-មេសា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

សត្វត្រកួតដ៏ធំមួយក្បាលប្រវែង ១.៨ម៉ែត្រ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បុគ្គលិក និងអតិថិជន បន្ទាប់ពីវាបានផុសចេញពីប្រឡាយ ហើយឆ្មក់ចូលទៅរកចំណីស៊ីនៅក្នុងហាងមួយកន្លែង។

ថៃ៖ នាពេលថ្មីៗនេះ សត្វត្រកួតដ៏ធំមួយក្បាលប្រវែង ១.៨ម៉ែត្រ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បុគ្គលិក និងអតិថិជន បន្ទាប់ពីវាបានផុសចេញពីប្រឡាយ ហើយឆ្មក់ចូលទៅរកចំណីស៊ីនៅក្នុងហាង 7-Eleven ដែលមានទីតាំងស្ថិតក្នុងខេត្ដ Nakhon Pathom នៃប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សកម្មភាពនៃហេតុការណ៍ខាងលើ ត្រូវគេថតបានកាលពីថ្ងៃអង្គារ ទី០៦ ខែមេសាកន្លងទៅ ដែលបង្ហាញឲ្យឃើញ សត្វល្មូនដ៏ធំនោះ ហាក់មានបំណងចង់បើកទ្វារទូរកញ្ចក់ តែដោយសារវាមិនអាចបើកបាន វាក៏ប្ដូរទិសដៅតោងឡើងធ្នើរទំនិញវិញម្ដង ដែលបណ្ដាលឲ្យទំនិញជាច្រើនធ្លាក់រប៉ាត់រប៉ាយពេញឥដ្ឋ។

អតិថិជនដែលមានការតក់ស្លុតម្នាក់ បាននិយាយថា៖

ខ្ញុំបានចូលក្នុងហាងដើម្បីទិញអាហារខ្លះ ហើយក៏បានឃើញសត្វត្រកួតយ៉ាងធំនោះនៅក្នុងហាងដែរ។ ខ្ញុំចង់ទិញភេជ្ជៈ ប៉ុន្ដែមិនអាចចូលទៅយកបានទេ ព្រោះវានៅក្បែរនោះខ្លាំងពេក។ វាជាសត្វគ្រោះថ្នាក់ ជាពិសេសនៅពេលវាខឹង ដូច្នេះខ្ញុំបានត្រឹមឈរនៅខាងក្រោយ ហើយថតវាទុកក្នុងទូរសព្ទដៃរបស់ខ្ញុំ។

អ្នកបានឃើញផ្ទាល់

យ៉ាងណាមិញ មិនយូរប៉ុន្មានក្រុមអ្នកជួយសង្គ្រោះបានមកដល់ហាងនៅជាយក្រុងមួយនេះភ្លាម ហើយបានអូសសត្វត្រកួតចេញក្រៅ មុនយកវាទៅព្រលែងក្នុងព្រៃមួយកន្លែងក្បែរនោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សត្វត្រកួត
សត្វត្រកួត
សត្វត្រកួត
សត្វត្រកួត
សត្វត្រកួត
សត្វត្រកួត
សត្វត្រកួត
សត្វត្រកួត
អ្នកបានឃើញហេតុការណ៍
អ្នកបានឃើញហេតុការណ៍
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T