កំណត់ត្រាថ្មីទៀតហើយ! ពីរគ្រាប់យប់មិញជួយ Mbappe បំបែកកំណត់ត្រាមួយរបស់ Thierry Henry (មានវីដេអូ)

//s9.kh1.co/bb/bbcd8eabbcd95e592d4671070cd69a5c83b2974f.jpg
កីទ្បា

 ០៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Kylian Mbappe ក្លាយទៅជាកីឡាករបារាំងដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងវគ្គចាញ់ធ្លាក់នៃពានរង្វាន់ UCL

បារាំង៖ តារាឆ្នើមក្លិប Paris Saint Germain កីឡាករ Kylian Mbappe បានបំបែកកំំណត់ត្រារបស់លោក Thierry Henry ក្នុងការប្រកួតពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kylian Mbappe 
  កីឡាករ Kylian Mbappe 

ជាការពិតណាស់ នៅយប់មិញនេះ Mbappe បានបង្ហាញការលេងល្អឥតខ្ចោះដោយបានស៊ុតបញ្ចូលទីពីរគ្រាប់រួមចំណែកជួយ PSG យកឈ្នះ ក្រុមការពារតំណែងជើងឯក PSG ក្នុងលទ្ធផល ៣ទល់នឹង២ នៃការប្រកួតជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League។

កីឡាករ Kylian Mbappe 
កីឡាករ Kylian Mbappe 

ពីរគ្រាប់ខាងលើបានជួយឲ្យ Mbappe បំបែកកំណត់ត្រាពិសេសរបស់ លោក Henry ដោយរូបគេបានក្លាយជាកីឡាករសញ្ជាតិបារាំងដែលទាត់បញ្ចូលទីបានច្រើនគេក្នុងវគ្គចាញ់ធ្លាក់់នៃពានរង្វាន់ Champions League ពោល គឺ រកបានចំនួន១៣គ្រាប់ ខណៈលោក Henry ស៊ុតបញ្ចូលទីបាន១២គ្រាប់៕

លោក Thierry Henry
លោក Thierry Henry
វីដេអូហាយឡាយការប្រកួរតវាង Bayern Munich និង Paris Saint Germain

ប្រភពfootballespana

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T