ផ្ទុះសាហាវ! បទTime to Rise វណ្ណដា និង​លោកតា គង់ ណៃ មានអ្នកទស្សនារហូតដល់ ៧លានView ក្នុងពេលដ៏ខ្លី

//s9.kh1.co/1d/1dbcd8c8ce019e2f0ce1c0166aea261a307009b0.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាមែន! បទTime to Rise របស់វណ្ណដា​ និង​លោកតា គង់ ណៃ មានការចូលទស្សនារហូតទៅដល់ ៧ លាន View ក្នុងរយៈពេលដ៏ខ្លី

កម្សាន្ត៖ ពិតណាស់ កាលពីថ្មីៗនេះ អ្នកគាំទ្រ បានជ្រាបយ៉ាងច្បាស់ហើយ ស្នាដៃមួយរវាង Legend សម័យ កំពូលតារាចម្រៀងរ៉េប វណ្ណដា បូកនឹង បូរាណ ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​លោក​តា គង់ ណៃ ដែលពុំធ្លាប់មាននៅកម្ពុជា ដោយបានរួមបញ្ចូលតន្រ្តីបុរាណចាប៉ីដងវែង និង សម័យបច្ចុប្បន្ន មានចំណងជើងថា Time To Rise ដែលមានការគាំទ្រ និង​ពេញចិត្តយ៉ាងច្រើនកុះករ ពីសំណាក់ពីទស្សនិកជនពីគ្រប់មជ្ឃដ្ឋានជុំវិញ ទាំងនៅកម្ពុជា និង នៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ចំពោះបទចម្រៀង Time to Rise មួយបទនេះពិតជាពីរោះរណ្តំ និង មានអត្ថន័យណាស់ និង​ការច្នៃប្រឌិតថ្មី ដែលបានធ្វើអ្នកស្តាប់ និង ទស្សនាយ៉ាងណាក៏មិនជិនណាយឡើយ ជាពិសេស បានធ្វើឱ្យ Youtuber បរទេសជាច្រើនហូរហែ​យកបទនេះ ទៅធ្វើ Reaction ភ្លុកទឹកភ្លុកដី ដោយកោតសរសើរមិនដាច់ពីមាត់ពីបទចម្រៀងដែលបានផ្ទុះកក្រើកពេញពិភពលោក។

អ្វីដែលគេកត់សម្គាល់នោះ គឺបទនេះ មានការចូលទស្សនាដល់ទៅ ៧,៧០៣,៥៥៧ លាន View ក្នុងរយៈពេលដ៏ខ្លី គឺត្រឹមតែរយៈពេល១២ ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃដែលបានបញ្ចេញចូលទៅក្នុងបណ្តាញសង្គម Youtube នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

គួររលឹកឡើងវិញដែរថា បទចម្រៀង Time TO Rise មួយបទនេះ បានទទួលការចូលទស្សនា ១លាន View ក្នុងរយៈពេលត្រឹមតែ២២ ម៉ោងប៉ុណ្ណោះ ដែលបានជាប់ចំណាត់ថ្នាក់ជាបទចម្រៀងដំបូងគេដែលបំបែកកំណត់ត្រាប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា និង លោកតា គង់ ណៃ
វណ្ណដា និង លោកតា គង់ ណៃ
វណ្ណដា
វណ្ណដា
លោកតា គង់ ណៃ , វណ្ណដា និង ក្រុមការងារ
លោកតា គង់ ណៃ , វណ្ណដា និង ក្រុមការងារ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T