តារា Kpop វ័យក្មេង ៣រូប បានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេទៅកាន់មេក្រុម BTS យ៉ាងចាក់ដោត

//s9.kh1.co/d5/d5609349ca72c87333a343fd534056d7654cf139.png
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារា Kpop វ័យក្មេង ៣រូប បានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេទៅកាន់ Kim Namjoon មេក្រុម BTS យ៉ាងចាក់ដោត

កូរ៉េខាងត្បូង៖ Kim Namjoon ដែលមានឈ្មោះនៅក្នុងវិស័យ Kpop ថា Rap Monster RM ជាមេក្រុម ​BTS នោះបានធ្វើឲ្យមហាជនជាច្រើន​ មានការកោតសសើរយ៉ាងខ្លាំងចំពោះសមត្ថភាព និងភាពវ័យឆ្លាតរបស់លោកនៅក្នុងការដឹកនាំក្រុមមួយរហូតទទួលបាននូវជោគជ័យដូចបច្ចុប្បន្ន ដែលបុគ្គលជាច្រើនបានចាត់ទុកមេក្រុមរូបនេះ ជានិមិត្តរូបរបស់ពួកគេផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ មានតារា Kpop វ័យក្មេង ៣ ដែលបានធ្វើការបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេចំពោះ RM មានដូចជា៖

១. Bang Chan 

Bang Chan
Bang Chan

Bang Chan ជាតារា Kpop វ័យក្មេងមួយរូប ហើយក៏ជាមេក្រុម Stray Kids ផងដែរ។ នៅក្នុងបទសម្ភាសន៍មួយ Bang Chan បាននិយាយសរសើរពី RM យ៉ាងខ្លាំង ជាពិសេសតារាមួយរូបនេះបានលើកឡើងអំពីភាពជាអ្នកដឹកនាំរបស់ RM តែម្ដង។ មួយវិញទៀត មេក្រុម Stray Kids រូបនេះក៏បាននិយាយយ៉ាងចាក់ដោតមួយថា " RM ជាមេក្រុមដ៏ពូកែម្នាក់ ហើយគាត់ក៏បានចាត់ទុក RM ជា Idol ម្នាក់ផងដែរ"។ 

២. Jungwon 

Jungwon
Jungwon

Jungwon ជាសមាជិកនៅក្នុងក្រុម​ ENHYPEN បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនមួយទៅកាន់ RM ថា "វាជាការលំបាកខ្លាំងណាស់សម្រាប់លោកនៅក្នុងការដឹកនាំក្រុមមួយ តែលោកក៏មានមោទនភាពណាស់ ដែលសមាជិកជឿជាក់លើលោក។​ នៅក្នុងការដឹកនាំក្រុម ENHYPEN ឲ្យបានល្អ លោកតែងតែមើល RM ជាគំរូជានិច្ច ព្រោះរបៀបនៃការដោះស្រាយរបស់ RM នៅក្នុងក្រុមមើលទៅពិតជាអស្ចារ្យណាស់"។ 

៣. Jungkook 

JK
JK

ម្ដងនេះគឺសមាជិកក្រុមរបស់ខ្លួនតែម្ដង គឺ Jungkook បាននិយាយថា RM ជាមេក្រុមដ៏ពូកែម្នាក់ ហើយលោកមិនដឹងជាមានអ្វីអាចបរិយាយពីភាពខ្លាំងរបស់ RM នោះទេ គ្រាន់តែលោកដឹងថា លោកបានចាត់ទុក RM ជានិមិត្តមួយរូបនៅក្នុងការងារ៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T