នេះគឺជាដំណឹងដ៏រំភើបមួយ គ្មានអ្វីនឹងថ្លែងបាន ឪពុកម្ដាយរបស់ក្មេងម្នាក់ឈ្មោះ Grayson Clamp អាយុ៣ឆ្នាំ  បានជួយឲ្យកូនរបស់ពួកគេដែលមានជំងឺថ្លង់ពីកំណើត អាចស្ដាប់លឺសំលេងបាន។

យោងតាមប្រភពព័ត៌មាន ឌេលីមែល បានឲ្យដឹងថា ឪពុកម្ដាយរបស់កុមារា Grayson Clamp បានប្រើប្រាស់នូវឧបករណ៍ជំនួយ សោតវិញ្ញាណ ដើម្បីចង់ឲ្យកូនរបស់ពួកគាត់ស្ដាប់លឺ តែត្រូវបរាជ័យ។ តែពេលដែលទៅជួបនឹងវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យមួយ នៃសហរដ្ឋអាមេរិក គេបានប្រើប្រាស់នូវវិធីបច្ចេកវិទ្យាមួយ ដោយប្រើឧបករណ៍ភ្ជាប់ជាមួយនឹងខួរក្បាល ផ្នែកសោតវិញ្ញាណតែម្ដង ហើយវិធីនេះ មិនដែលធ្លាប់ប្រើប្រាស់លើកុមារតូចៗនោះទេ។

យ៉ាងណាមិញ បន្ទាប់ពីសាកល្បងប្រើប្រាស់វិធីខាងលើ ដោយភ្ជាប់ឧបករជំនួយសោតវិញ្ញាណទៅនឹងខួរក្បាល បានធ្វើឲ្យ Clamp អាចស្ដាប់លឺសំលេងដំបូងបង្អស់ ក្នុងឆាកជីវិតរបស់គេ។ គ្រូពេទ្យបានប្រាប់ថា គាត់មិនដឹងច្បាស់ថា Clamp ស្ដាប់លឺអ្វីនោះទេ ព្រោះខួរក្បាលរបស់គេកំពុងតែ ធ្វើការបែងចែកសំលេងដោយខ្លួនវា ក៏ប៉ុន្តែយើងអាចដឹងថាគេអាចស្ដាប់សំលេងបាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ដំណឹងដ៏ល្អនេះ? សូមទស្សនាវិដេអូខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]