ក្រោយរង់ចាំយ៉ាងអន្ទះសារ ពេលនេះ ​ភរិយា Kan Kantathavorn សម្រាលកូនដំបូងដោយសុវត្ថិភាព

//s9.kh1.co/92/92f2d1fa664f3d76a645e2b1e5e838e4e8d1398d.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទីបំផុតការរង់ចាំបានមកដល់ ពេលនេះភរិយា Kan Kantathavornសម្រាលកូនប្រុសដោយសុវត្ថិភាព។

ថៃ៖ មហាជនជាច្រើនច្បាស់ជាបានស្គាល់លោក Kan Kantathavorn គឺជាតារាសម្ដែង​និងជាពិធីករ ដ៏មានប្រជាប្រិយភាពម្នាក់ក្នុងសិល្បៈជួរមុខក្នុងប្រទេសថៃ។ បច្ចុប្បន្នលោកបានរៀបការ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់គឺ Ploi iyada ខណះពេលនេះលោកទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បន្ទាប់ពីបាន ទន្ទឹងរង់ចាំអស់រយៈពេល៩ខែមក ភិរយា របស់ Kantathavorn រូបនេះក៏បាន សម្រាលបានកូនប្រុសមួយ ដោយមានសុវត្ថិភាព កាលពីយប់ថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ ​ ដែលតារាប្រុសរូបនេះ បានធ្វើការបង្ហោះរូបភាព នៅលើគណនីអ៊ីនស្តាក្រាមដោយទឹកមុខស្នាមញញឹម យ៉ាងសប្បាយរីករាយក្រោមបានឃើញមុខកូនប្រុសដំបូងរបស់ខ្លួន ព្រមទាំងភរិយាទទួលបានសុវត្ថិភាពនិងសុខភាពល្អផងដែរ។

ទន្ទឹមនឹងនេះ ក៏មានសាច់ញាតិបងប្អូន និងមានមិត្តរួមសិល្បៈជាច្រើនបានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃដ៏ពិសេស និងស្វាគមន៍សមាជិកថ្មី ​ក៏ដូចជាជូនពរឲ្យម៉ាក់ៗក៏ដូចជាកូនប្រុសមានសុខភាពល្អផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង ភរិយា
Kan Kantathavorn និង គ្រួសារ
Kan Kantathavorn និង គ្រួសារ
Kan Kantathavorn និង គ្រួសារ
Kan Kantathavorn និង គ្រួសារ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T