អបអរសាទរ! អង្គការយូណេស្កូ ចាត់ទុក កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១៧ នៅលើសកលលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀនមុនគេ

//s9.kh1.co/56/56c499faf9f2d879bf62da6dad6110f760e848f9.png
សង្គម

 ០៨-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

យូណេស្កូ ចាត់ទុក កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១៧ នៅលើសកលលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀនក្នុងចំណោមប្រទេសទាំង១៥០

ភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណក្រុមប្រឹក្សាវប្បធម៌អាស៊ី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានប្រកាសថា កម្ពុជាជាប្រទេសមួយដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេសទាំង១៧ ក្នុងពិភពលោក សម្រាប់ការផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀនមុន ក្នុងចំណោមប្រទេសទាំង១៥០ នៅលើពិភពលោក នេះដោយផ្អែកលើការសិក្សាស្រាវជ្រាវរបស់អង្គការយូណេស្កូ សហការជាមួយនឹងក្រុមការងារអន្តរជាតិទទួលបន្ទុកគ្រូបង្រៀន សម្រាប់ការសិក្សាអប់រំឆ្នាំ២០៣០ អស់រយ:ពេលមួយឆ្នាំ ដោយរាប់ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះទៅទៀតនៅក្នុងខ្លឹមសារនៃការប្រកាសព័ត៌មានដដែលនោះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសតូចមែនពិត តែមានចិត្តទូលាយ ហើយក៏ជាប្រទេសដែលមានអត្តសញ្ញាណជាតិរឹងមាំផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តីប្រកាសព័ត៌មានដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T