ឈ្នះមែនពិតតែ Tuchel ថាកីឡាករ Chelsea ពីរនាក់នេះលេងមិនសូវបានល្អទេក្នុងការប្រកួតទល់នឹង Porto យប់មិញ (មានវីដេអូ)

//s9.kh1.co/94/94ba00a370094cabed9286a3e4850191e913f947.jpg
កីទ្បា

 ០៨-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Tuchel បង្ហើបពីឈ្មោះកីឡាករដែលលេងមិនសូវបានល្អកាលពីយប់មិញ

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea បានបង្ហើបប្រាប់ថា ខ្សែប្រយុទ្ធ Timo Werner និងខ្សែបម្រើ Kai Havertz លេងមិនសូវបានល្អទេក្នុងការប្រកួតទល់នឹង Porto នៅវគ្គ៨ក្រុមពាន Champions League ជើងទី១យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែប្រយុទ្ធ Timo Werner
   ខ្សែប្រយុទ្ធ Timo Werner
  ខ្សែបម្រើ Kai Havertz
  ខ្សែបម្រើ Kai Havertz

Chelsea បានយកឈ្នះ Porto ២ ទល់នឹង ០ នៅឯកីឡដ្ឋាន Ramon Sanchez Pizjuan ដោយ ២គ្រាប់នោះរកបានដោយខ្សែបម្រើ Mason Mount នៅនាទីទី៣៥ និង Ben Chilwell នៅនាទីទី៨២ ។

  ខ្សែបម្រើ Mason Mount
  ខ្សែបម្រើ Mason Mount
ខ្សែការពារ Ben Chilwell  និងមិត្តរួមក្រុម
ខ្សែការពារ Ben Chilwell  និងមិត្តរួមក្រុម

យ៉ាងណាមិញក្នុងការប្រកួតនេះគេសង្កេតឃើញថាលោកគ្រូបានប្ដូរ Werner និង Havertz ចេញនៅតង់ទី២ ដោយលោកគ្រូបានឲ្យហេតុផលថាមកពីពួកគេលេងមិនសូវត្រូវជើងនឹងក្រុមនិងលេងមិនបានល្អ។

  ខ្សែបម្រើ Kai Havertz
  ខ្សែបម្រើ Kai Havertz

លោកគ្រូ Tuchel បានផ្ដល់បទសម្ភាសន៍ក្រោយចប់ការប្រកួតថា៖

ខ្ញុំព្រមទទួលថាវាមើលទៅជាការប្រកួតដ៏លំបាកមួយសម្រាប់ Timo និង Kai នៅថ្ងៃនេះ។ពួកគេលេងមិនបានល្អទេ។ ការបញ្ជូនបាល់និងទំនាក់ទំនងរវាងតំបន់ប្រយុទ្ធជាមួយតំបន់បម្រើនិងការពារមិនសូវមាននោះឡើយ ហើយពួកគេក៏បញ្ជូនបាល់ឲ្យគ្នាមិនសូវបានល្អដែរ។ ហើយខ្ញុំមានអារម្មណ៍ថា Kai និង Timo មិនបានលេងឲ្យល្អដូចអ្វីដែលពួកគេធ្លាប់បង្ហាញចេញឡើយអ៊ីចឹងហើយទើបខ្ញុំឲ្យពួកគេអង្គុយកៅអីបម្រុងវិញ។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 

Timo Werner ត្រូវបានប្ដូរចេញជំនួសដោយ Christian Pulisic ខណៈ Kai Havertz គឺប្ដូរចេញជំនួសវិញដោយ Olivier Giroud

ខ្សែបម្រើ Christian Pulisic , Olivier Giroud និង  Timo werner 
ខ្សែបម្រើ Christian Pulisic , Olivier Giroud និង  Timo werner 

គួរបញ្ជាក់ផងដែរថាការប្រកួតជើងទី២រវាង Chelsea និង Porto នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០វេលាម៉ោង២យប់ផងដែរ៕

កីឡាករ Chelsea 
កីឡាករ Chelsea 

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Porto និង Chelsea
ការប្រកួតរវាង Porto និង Chelsea

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T