Mbappe ស៊ុត២គ្រាប់ម្នាក់ឯង! PSG សងសឹក Bayern បានសម្រេច ក្រោយទៅយកឈ្នះដល់ក្នុងដី ៣-២ (មានវីដេអូ)

//s9.kh1.co/88/881216ff2747613bbe2046aa48b0caf872ad8abd.jpg
កីទ្បា

 ០៨-មេសា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

PSG សងសឹក Bayern បានសម្រេច ក្រោយទៅយកឈ្នះដល់ក្នុងដី ៣-២

អាល្លឺម៉ង់៖ ក្រុមការពារជើងឯក Bayern Munich នឹងត្រូវធ្វើការធ្ងន់នៅជើងទី២ បន្ទាប់ពីភ្លាត់ចាញ់ក្រុម Paris Saint-Germain នៅជើងទី១ វគ្គ៨ក្រុម ព្រឹត្តិការណ៍ Champions League កាលពីយប់មិញ ដោយលទ្ធផល ៣ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=342,q=100/2a/2a87c1bbf34749236fdd93afaa60f4dbb31711be.png

ក្នុងការប្រកួតនេះ ក្រុមភ្ញៀវ PSG ជាអ្នកបើកការនាំមុខមុន ២គ្រាប់ តាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធ Kylian Mbappe នៅនាទីទី៣ និង Marquinhos នៅនាទីទី២៨។ យ៉ាងណាមិញ ក្រុមម្ចាស់ផ្ទះ មិនបណ្ដោយឲ្យក្រុមយក្សបារាំងនាំមុខស្រួលៗនោះទេ ពោលគឺបានតាមស្មើវិញ ២គ្រាប់ ដោយកីឡាករ Eric Maxim Choupo-Moting និង Thomas Mueller នៅនាទីទី៦០។

https://s9.kh1.co/__image/w=650,h=366,q=100/8c/8c81b66c1c4b68a3dc3db7e96fdb934f5af1c159.png

ដោយឡែក គ្រាប់បាល់ជ័យជម្នះរបស់ PSG គឺកើតឡើងនៅនាទីទី៦៨ ដែលធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេង Mbappe ដដែល។

គួរបញ្ជាក់ដែរថា នេះអាចជាការសងសឹករបស់ PSG ក៏ព្រោះថា កាលពីវគ្គផ្ដាច់ព្រ័ត្ររដូវកាលមុន ក្លិបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ បានឈឺចាប់របូតពាន UCL ក្រោមថ្វីជើង Bayern នេះឯង។

https://s9.kh1.co/__image/w=650,h=366,q=100/71/718d0c85c729a7a1a6f3e7408fc3f990eebca44c.png

បន្ថែមពីនេះ សម្រាប់ការប្រកួតរវាងក្រុមទាំងពីរនៅជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ២៤ខែមេសាខាងមុខ ខណៈ PSG ហាក់មានភាគរយខ្ពស់​នឹងឆ្លងទៅវគ្គបន្ទាប់ ដោយសារមានគ្រាប់ចំណេញក្រៅដីដល់ទៅ៣គ្រាប់៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T