រំភើប! Warner Bros ទម្លាក់វីដេអូខ្លីនៃភាពយន្ត «Those Who Wish Me Dead» របស់ Angelina Jolie ហើយ (មានវីដេអូ)

//s9.kh1.co/f3/f3dda7f03bbe8eb4690b2f188a52ebf653dc8c1e.png
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

Warner Bros ទម្លាក់វីដេអូ Trailer ខ្លីថ្មីនៃភាពយន្តរបស់ Angelina Jolie

បរទេស៖ កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនភាពយន្តយក្ស Warner Bros បានទម្លាក់នូវវីដេអូខ្លីនៃថ្មីខ្សែភាពយន្តថ្មីរបស់តារា Hollywood ដែលទទួលបានសញ្ជាតិខ្មែរ គឺអ្នកនាង Angelina Jolie  ដែលមានចំណងជើងថា Those Who Wish Me Dead ដែលជាខ្សែភាពយន្តបែប Action, Drama, រន្ធត់ និង អាថ៌កំបាំង ដែលជារឿងផលិតឡើងក្រោមការដកស្រង់ចេញពីសៀវភៅប្រលោមលោកដែលមានឈ្មោះដូចគ្នាដែលសរសេរដោយលោក Michael Koryta

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie

យ៉ាងណាមិញ នៅក្នុងខ្សែភាពយន្តនេះចូលរួមសម្ដែងដោយអ្នកនាង Angelina Jolie សម្ដែងជាអ្នកពន្លត់អគ្គីភ័យម្នាក់ឈ្មោះថា Hannah Faber ដែលមានភារកិច្ចមកសង្រ្គោះក៏ដូចជាពន្លត់អគ្គីភ័យដែលមានអណ្តាតភ្លើងឆេះនៅព្រៃរហោស្ថានឈ្មោះថា Montana។ ដែលនៅក្នុងខ្សែភាពយន្តនេះមានក្មេងជំទង់ម្នាក់ជាសាក្សីអំពីឃាតកម្មមួយហើយត្រូវបានតាមចាប់ដោយឃាតករពីរនាក់ហើយ ក៏ប៉ុន្តែក្មេងនោះត្រូវបានការពារដោយ Faber ។

អ្នកនាង Angelina Jolie សម្ដែងជា Hannah Faber
អ្នកនាង Angelina Jolie សម្ដែងជា Hannah Faber

គួរឱ្យដឹងបន្តទៀតថា ខ្សែភាពយន្តនេះត្រូវបានសរសេរ និងដឹកនាំដោយ Taylor Sheridan ដែលដឹកនាំរឿង “River Wind” សម្តែងដោយ Elizabeth Olsen និង Jeremy Renner និងរឿង “Hell or High Water” ដែលទទួលបានការតែងតាំងជាអូស្ការសម្រាប់ខ្សែភាពយន្តដើមដ៏ល្អបំផុត។ ហើយខ្សែភាពយន្តនេះនឹងដាក់បញ្ចាំងឱ្យទស្សនានៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះនៅលើ Platform HBO Max និងរោងកុននាៗដែលទទួលសិទ្ធចាក់បញ្ចាំងផងដែរ៕

Poster នៃរឿង
Poster នៃរឿង

តោះសូមប្រិយមិត្តមកទស្សនានូវវីដេអូ Trailer ខ្លីនៃខ្សែភាពយន្តរបស់អ្នកនាង Angelina Jolie រឿង «Those Who Wish Me Dead» នេះទាំងអស់គ្នាដូចខាងក្រោម៖

Trailer
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T