Trailer ថ្មីនេះបង្ហាញពីសមត្ថភាពរបស់ Loki ឬ God Of Mischief របស់ MCU (មានវីដេអូ)

//s9.kh1.co/40/403760f73b28d9da90825175fab04471ad2d7cea.png
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តាមរយៈវីដេអូខ្លី Trailer បង្ហាញអោយឃើញនូវ Loki​ ប្រើប្រាស់វេទមុនថ្មី

បរទេស៖ បើយោងតាមវីដេអូ Trailer ខ្លីថ្មីនៃខ្សែភាពយន្តភាគរបស់ Marvel គឺរឿង Loki បានអោយយើងឃើញថា Loki ដែលសម្ដែងដោយលោក Tom Hiddenson នេះទទួលបានសមត្ថភាពថ្មីដែលមិនធ្លាប់មានឡើយនៅក្នុង MCU។ ខ្សែភាពយន្តភាគ Loki នេះត្រូវបានគេគ្រោងនឹងចេញផ្សារនៅខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះដែល​នឹង​បង្ហាញ​ទស្សនិកជនអោយបានឃើញនូវអ្វីដែលបានកើតឡើងបន្ទាប់ពីកំពូល Supervillain ដែលលេងសើចច្រើន និង​ក្រឡិចក្រឡុង Loki ឬ God of Mischief នេះបានយក Space StoneTesseract រួចឆ្លងភពទៅបាត់នា​ព្រឹត្តិការណ៍ Avengers: Endgame កន្លងផុតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Poster រឿង Loki
Poster រឿង Loki
រូបភាពក្នុងព្រឹត្តិការណ៏ Endgame
រូបភាពក្នុងព្រឹត្តិការណ៏ Endgame

ខ្សែភាពយន្តភាគ Loki នេះវាប្រាកដណាស់ដែលជាគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Marvel Studio ព្រោះវាជាគម្រោងទីមួយរបស់ Marvel ដែលផ្តោតលើតួអង្គ Villain មួយនេះនៅក្នុង MCU។ ហើយតាមរយៈវីដេអូខ្លីនៃរឿងនេះអាចអោយទស្សនិកជនបានឃើញនូវ Timeline ផ្សេងៗទៀតដែលកើតឡើង​នៅក្នុង​ជ្រុង​នីមួយៗនៃ MCU នេះក៏ប៉ុន្តែចំពោះអ្វីៗដែល Loki នឹងធ្វើនៅក្នុងសាច់រឿងនោះយើងនៅតែមិន​ទាន់​ច្បាស់​ទេ​ថាវា​នឹងទៅជាយ៉ាងណាដោយសារតែក្នុងនាមជាតួអង្គសំខាន់ម្នាក់ដែលបានបង្ហាញខ្លួន​នៅទូទាំងខ្សែ​ភាពយន្តរបស់ MCU ចរិកលក្ខណៈរបស់តួអង្គ Loki មួយនេះត្រូវបាន Marvel បង្ហាញអោយទស្សនិកជនឃើញ​រួចមក​ហើយថា Loki គឺជាតួអង្គខិលខូចឬជា Villain ដែលមានភាពក្រឡេកក្រឡុកច្រើនមួយរូបដែលបានប្រែខ្លួន​ទៅជា Anti-Hero បន្តិចម្ដងៗក្នុង MCU ហើយប៉ុន្តែ Marvel អាចនឹងផ្សារភ្ជាប់ឬកែប្រែអ្វីៗផ្សេងៗទៀតទៅលើ​តួអង្គមួយ​នេះ។

រូបភាពក្នុងព្រិត្តិការណ៏ Infinity War ដែល Loki ព្យាយាមសម្លាប់ Thanos ដែលជា Supervillain តែត្រូវបាន Thanos សម្លាប់វិញ
រូបភាពក្នុងព្រិត្តិការណ៏ Infinity War ដែល Loki ព្យាយាមសម្លាប់ Thanos ដែលជា Supervillain តែត្រូវបាន Thanos សម្លាប់វិញ

យ៉ាងណាមិញនៅក្នុងខ្សែវីដេអូ Trailer ខ្លីដែលទើបតែបញ្ចេញនាពេលថ្មីៗនេះបានបង្ហាញអោយយើងឃើញ Loki បានប្រើប្រាស់ថាមពលឬសមត្ថភាពថ្មីដែលយើងមិនធ្លាប់ឃើញមានឡើយនៅក្នុង MCU គឺនាឯនាទី 1:48 យើង​បាន​ឃើញនូវការប្រប្រាស់សមត្ថភាពថ្មីរបស់ Loki ដោយធ្វើការបាញនូវថាមពលអ្វីមួយដែលមានពណ៌បៃតង​ទៅលើ​សត្រូវរបស់គេដែលស្រដៀងទៅនឹង Scarlet Witch ដែលសម្ដែងដោយតារាសម្ដែង Elizabeth Olsen ដែរ។

វីដេអូ Trailer នានាទី 1:48
វីដេអូ Trailer នានាទី 1:48
វីដេអូ Trailer នានាទី 1:48
វីដេអូ Trailer នានាទី 1:48

ការពិតទៅវាគ្មានអ្វីប្លែកឡើយនៅក្នុងសៀវភៅ Comic របស់ Marvel នេះដែលតួអង្គនៅក្នុង Marvel Comics ធ្វើការ​ប្រើ​ប្រាស់នូវថាមពល Magic បែបនេះដូចជា Scarlet Witch និង Doctor Strange ជាដើម ក៏ប៉ុន្តែការ​ប្រើ​ប្រាស់​ថាមពលថ្មីរបស់ Loki នេះគឺជាអ្វីដែល Loki ដែលសម្ដែងដោយលោក Tom Hiddenson មិនធ្លាប់ធ្វើ​សោះ​ពីមុនឡើយក្នុងចក្រវាលក៏ដូចជាព្រឹត្តិការណ៏នាៗឬប្រវិត្តរបស់​ MCU ឡើយ។

រូបភាពនៅក្នុង Comic
រូបភាពនៅក្នុង Comic

តាមគេហទំព័រផ្លូវការរបស់ Marvel បញ្ជាក់ថាគាត់មានសមត្ថភាពវេទមុននេះមែនប៉ុន្តែគួរកត់សម្គាល់ថា​រហូតមក​ដល់ពេលនេះ Loki បានបង្កើតការថាមពលបំផ្ទុះនៅពេលដែលគេបានកាន់នូវ Gungnir និងដំបង Scepter ដែល​គាត់​បានទទួលពី Thanos ប៉ុន្នោះតែគេមិនទាន់អាចប្រើប្រាស់ថាមពលនោះដោយដៃទទេរបស់គាត់បានទេ​ដែល​ដោយ​សារតែវាតម្រូវអោយមានការស្ទាត់ជំនាញខាងវេទមុន Magic នេះជាច្រើនមុនទៀតនឹងប្រើប្រាស់ដោយដៃទទេ​នោះបាន។

Loki ប្រើប្រាស់ Scepter ដែលបានពី​ Thanos
Loki ប្រើប្រាស់ Scepter ដែលបានពី​ Thanos
Loki ប្រើប្រាស់  Gungnir 
Loki ប្រើប្រាស់  Gungnir 

ក៏ប៉ុន្តែធាតុពិត Loki មិនចាំបាច់ត្រូវការដំបងវេទមុនដូចជា Gungnir ឬ Scepter ដែលបានពី Thanos ដើម្បីប្រើ​ថាមពលវេទមុន​នោះឡើយព្រោះវាមិនមែនជាការភ្ញាក់ផ្អើរទេដែល​ Loki ត្រូវបានបង្រៀនដោយម្ដាយចិញ្ចឹមរបស់គេ​ដែលជាប្រពន្ធរបស់ Odin និងជាម្ដាយរបស់ Thor នោះគឺ Frigga សម្ដែងដោយ Rene Russo​ នេះ៕

វីដេអូខ្លី
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T