មន្រ្តីនគរបាល ដែលបាញ់ជនបែកថ្នាំ កាន់កាំបិតដេញចាក់ខ្លួន នឹងបញ្ជូនទៅតុលាការនៅព្រឹកស្អែក ខណៈមហាជនថា ការបាញ់នេះ ដើម្បីការពារខ្លួន

//s9.kh1.co/fd/fd4d6ecf8d0892e0671daacd3a52421130d136f6.jpg
សង្គម

 ០៧-មេសា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

មន្រ្តីនគរបាល ដែលបាញ់ជនបែកថ្នាំ កាន់កាំបិតដេញចាក់ខ្លួន នឹងបញ្ជូនទៅតុលាការនៅព្រឹកស្អែក ខណៈមហាជនថា ការបាញ់នេះ ដើម្បីការពារខ្លួន

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ កាលពីយប់មិញ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ មានរឿងហេតុមួយដោយមាន មន្ដ្រីនគរបាលដែលយាមនៅធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ បានបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម តែការបាញ់នេះ ក៏ដោយសារតែ រូបខ្លួន ចង់ការពារខ្លួនដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនបានប៉ុន្មានពេលនោះ ក៏ធ្លាយវីដេអូមួយចំនួន បានផ្សព្វផ្សាយពេញបណ្តាញសង្គម ធ្វើឲ្យមហាជន បានចាត់ទុកថា រូបលោក គ្មានបំណងបាញជនរងគ្រោះដែរ តែមើលទៅ ជនរងគ្រោះរូបនោះ ហាក់ដូចជា ព្យាយាមរត់ចូល ខណៈដៃកាន់កាំបិត រកទៅកាប់ រូបលោក។

ចំពោះឈ្មោះ មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំម្នាក់ ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះ គឺមានឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។

យ៉ាងណាមិញ ក្នុងនោះ មន្រ្តីនគរបាលខាងលើ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះដើម្បីបន្ដនីតិវិធី។

ជាមួយគ្នានោះដែរ មហាជន បានបញ្ចេញមតិស្ទើរគ្រប់គ្នា និងសម្អាងមើល លើវីដេអូ ដែលបង្ហាញនៅក្នុងហ្វេសប៊ុក គឺមន្រ្តីនគរបាលរូបនោះ បាញ់ក៏ការពារខ្លួនតែប៉ុណ្ណោះ មិនមែនរូបលោក ចង់បាញ់ ជនរងគ្រោះនោះទេ ហើយណាមួយ ជនរងគ្រោះ គឺដៃជាប់កាំបិតរហូត គោលបំណងចង់ ដេញកាប់តែម្តង៕

https://s9.kh1.co/__image/w=650,h=393,q=100/59/594bbb630f78a659e46858386f431c819d0713c5.jpg
https://s9.kh1.co/__image/w=650,h=487,q=100/fd/fd4d6ecf8d0892e0671daacd3a52421130d136f6.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T