នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ចំពោះយោធិនណា ដែលមិនទាន់បានចាក់វ៉ាក់សាំង មិនត្រូវបានអនុញាតឱ្យចូលបន្ទាយ

//s9.kh1.co/df/dfb9b9f5e06e925d5253000fde1dceac7d9c975d.jpg
សង្គម

 ០៧-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ចំពោះមូលដ្ឋានយោធិនណា ដែលមិនទាន់បានចាក់វ៉ាក់សាំង មិនត្រូវបានអនុញាតឱ្យចូលបន្ទាយ

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីណែនាំ របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលទាក់ទងអំពីការត្រៀមរៀបចំទីតាំងសម្រាបការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមបណ្តាកងឯកភាព ស្ថានប័ន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងសហគមន៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីណែនាំជូនដល់កងទ័ពជំនាញ និង នាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន នូវចំណុចសំខាន់៥ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- រៀបចំ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៥ កម្រិត​ស្រាល នៅក្នុង​បរិវេណ​នៃ​អង្គភាព​នីមួយៗ ដោយមាន​បំពាក់​គ្រែ​អ្នក​ជំ​ង​ឺនិង​សម្ភារៈ​ពេទ្យ​ចាំបាច់​មួយចំនួន​។​
​ទី​២- រៀបចំ​កម្លាំង​សុខាភិបាល និង​ត្រៀម​ហ្វឹកហ្វឺន​បំប៉ន​គ្រូពេទ្យ ដើម្បី​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ-១៩ កម្រិត​ស្រាល នៅក្នុង​អង្គភាព​របស់ខ្លួន​។
​ទី​៣- បន្ត​រៀបចំ​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយឡែក​នៅក្នុង​អង្គភាព ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​យោធិន ដែល​សង្ស័យ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​-១៩​។​
៤- យោធិន​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ប្រញាប់ប្រញាល់ទៅ​ចាក់​វ៉ាក់សាំង ជាបន្ទាន់​នៅតាម​ទីតាំង​ដែល​បានកំណត់ លើកលែងតែ យោធិន​ដែលមាន​បញ្ហា​សុខភាព ហើយ​គ្រូពេទ្យ បានចេញ​លិខិតបញ្ជាក់​មិន​អនុញ្ញាតឱ្យ​ចាក់​។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន
នាយឧត្តមសេនីយ៍ វង្ស ពិសេន
សេចក្តីណែនាំ
សេចក្តីណែនាំ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T