អតីតសមាជិកក្រុម Kara បានទម្លាយថា ត្រូវតមសូម្បីតែផឹកទឹកក្នុងការសម្រកទម្ងន់

//s9.kh1.co/f2/f2d6c6be550b5c8dc278bc55e876acc958779b98.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

របបសម្រកទម្ងន់ Seungyeon អតីតសមាជិកនៃក្រុម KARA ប្រហែលជាវិធីសាស្រ្ត ដ៏គួរឲ្យខ្លាចបំផុត នៃអាជីពជាតារា K-pop

កូរ៉េខាងត្បូង៖ បើចង់បានរាងដែលមានស្តង់ដា តារា Kpop មួយចំនួន តែងតែជ្រើសរើស វិធីសម្រកទម្ងន់របស់ពួកគេជាមួយនឹងរបបអាហារខុសៗគ្នា ក៏ដូចជាការហាត់ប្រាណបែបប្លែកៗ ដើម្បីទទួលបានរាងកាយដែលជាទីគាប់ចិត្តដូចសេចក្តីប្រាថ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណាក៏ដោយប្រហែលជាមានមនុស្សតិចណាស់ ដែលមិនដឹងពីវិធីសាស្រ្ត នៃការតម ក៏ដូចរបបអាហារដ៏គួរឱ្យខ្លាច ដែលជាអតីតសមាជិក Seungyeon ក្រុមចម្រៀងនារីដ៏មានប្រជាប្រិយ KARA បានទម្លាយទៅកាន់មហាជន មានភ្ញាក់ផ្អើលជាខ្លាំង។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងវគ្គមួយនៃខ្សែភាពយន្តឯកសារ Kpop Evolution នៅលើបណ្តាញសង្គមយូធ្យូប Seungyeon បានបង្ហាញអំពីបទពិសោធន៍របស់នាង ក្នុងការសម្រកទម្ងន់ដោយ មិនញុំអាហារអ្វីតែអស់ សូម្បីតែទឹកមួយកែវ កំឡុងពេលដែលនាង ចូលប្រឡូកសិល្បៈលើកដំបូង។

តួយ៉ាងរូបនាងក៏បានបន្ថែមថាសមាជិកក្រុម KARA មិនអាចផឹកទឹកបានទេ រហូតដល់ថ្ងៃដែលបានកំណត់។ តារាស្រីរូបនេះបានពន្យល់ថាទឹកមិនអាចធ្វើឱ្យរាងកាយមនុស្សឡើងទម្ងន់នោះទេ ប៉ុន្តែបើយើងផឹកតែ ១ ពែងប៉ុណ្ណោះ វានឹងអាចធ្វើឱ្យពោះមើលទៅធំប៉ោងមិនរាបស្មើរ ហេតុដូច្នេះនៅពេលដែលមានកាលវិភាគត្រឡប់ម្តងៗ សមាជិកម្នាក់ៗ ត្រូវរក្សាចង្កេះ ឲ្យមានរាងស្លីមល្អស្អាត ឥតខ្ចោះបំផុត។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលសមាជិកក្រុម KARA រូបនេះ បានបង្ហាញពីបទពិសោធន៍គួរឱ្យរន្ធត់នៃការសម្រកទម្ងន់ ព្រោះកាលពីឆ្នាំ ២០១៤ តារាស្រីដែលកើតក្នុងឆ្នាំ ១៩៨៨ ក៏បានចែករំលែកនូវ នៅពេលដែលនាងបានស្រកទម្ងន់ រហូតដល់ដួលសន្លប់ បន្ទាប់ពីបានការតមអាហារយ៉ាងតឹងរឹង និងហាត់ប្រាណ បូករួមកាលវិភាគមមាញឹកទៀតផងនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Seungyeon
Seungyeon
Seungyeon
Seungyeon
រាងរបស់ Seungyeon កាលនៅសមាជិកក្រុម Kara
រាងរបស់ Seungyeon កាលនៅសមាជិកក្រុម Kara
ក្រុម Kara
ក្រុម Kara
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T