គូស្នេហ៍គេជាតារាល្បីលំដាប់ប្រទេសដូចគ្នាហើយ សូម្បីតែកម្ពស់ស្ដង់ដារមិនខុសគ្នាទៀត

//s9.kh1.co/0c/0cbde40cf8a30a8a3125da7f44e352a1c0144790.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជាគូរស្នេហ៍តារាល្បីដូចគ្នាហើយ ពួកគេមានសម្រស់កម្ពស់កម្ពោក៏មិនចាញ់គ្នាប៉ុន្មានដែរ។

ថៃ៖ ជាការពិតណាស់  ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈថៃប្រាកដជាបានស្គាល់ច្បាស់មកហើយពីគូរស្នេហ៍ជាតារាថៃល្បីៗ ដែលកំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗរបស់ពួកគេ​ ជាមួយនឹងជីវិតក្នុងសិល្បៈក៏ដូចជាជីវិតឯកជនផងដែរ។ មិនតែប៉ុណ្ណោះ គូរស្នេហ៍តារាថៃទាំងប៉ុន្មានគូរនេះ មិនត្រឹមតែជាគូរជាតារាល្បីដូចគ្នាប៉ុណ្ណោះទេ ពួកគេថែមទាំងមានរូបសម្រស់​ កម្ពស់កម្ពោស្ដង់ដាមិនចាញ់គ្នាប៉ុន្មាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាគូរស្នេហ៍តារាថៃល្បីៗ ដែលមានសម្រស់ស្រស់ស្អាតកម្ពស់កម្ពោមិនចាញ់គ្នាជាគូណាខ្លះ?

សូមទស្សនារូបភាពខាងក្រោម៖

១.Nadech Kugimiya និង Yaya Urassaya

Nadech Kugimiya និង Yaya Urassaya
Nadech Kugimiya និង Yaya Urassaya

Nadech Kugimiya មានកំពស់ ១៨០ សង់ទីម៉ែត្រ ររីឯ Yaya Urassaya មានកំពស់ ១៧២ សង់ទីម៉ែត្រ ដែលមានន័យថាពួកគេមានកំពស់ខុសគ្នាបន្តិចបន្តួចគឺ ៨ សង់ទីម៉ែត្រ

ជីវិតពិតមួយគូនេះ បានធ្វើការជាមួយគ្នាក្នុងរឿងចំនួន ៧ ភាពយន្តផងដែរ។ រឿងថ្មីរបស់ពួកគេ «Lai Kinnaree» រំពឹងថានឹងចាប់ផ្តើមថតម្តងទៀតនាពេលឆាប់ៗនេះ។

២.Mark Prin និង Kimmy Kimberley

Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley

 Mark Prin មានកម្ពស់ ១៨៣ សង់ទីម៉ែត្រ និងមិត្តស្រីរបស់លោក Kimmy Kimberleyមានកម្ពស់ ១៧០ សង់ទីម៉ែត្រ។

ពួកគេមានកម្ពស់ខុសគ្នា ១៣ សង់ទីម៉ែត្រ។ ពួកគេបានដើរតួជាគូក្នុងរឿងចំនួន ៥  ប៉ុន្តែនៅក្នុង ខ្សែភាពយន្ត «៤ Huajai Haeng Khon Kao» ពួកគេបានដើរតួជាបងប្អូនប្រុសស្រី។

​.Dj Push និង Jooy Warattaya

Dj Push និង Jooy Warattaya
Dj Push និង Jooy Warattaya

តារាសម្តែងសង្ហា Dj Push មានកម្ពស់ ១៨៥ សង់ទីម៉ែត្រ រីឯ Jooy Warattaya មានកម្ពស់ ១៦៦ សង់ទីម៉ែត្រ។

មានកម្ពស់ខុសគ្នា ១៩ សង់ទីម៉ែត្ររវាងគូតារាថៃមួយគូរនេះ ដោយធ្វើការសម្ដែងជាមួយគ្នានៅក្នុងរឿង «Fun Fueng» និង «Game Maya» លោកមើលទៅខ្ពស់នៅពេលឈរក្បែរនាង។

៤.Weir Sukollawat និង Bella Ranee.

Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee

គួរបញ្ជាក់ផងដែរថាកំពូលតារាសម្តែងថៃប្រចាំប៉ុស្ដិ៍លេខ៧ លោក Weir Sukollawat មានកម្ពស់ ១៨៥ សង់ទីម៉ែត្រ។

ក្នុងនាមជាមិត្តស្រីរបស់លោក  Bella Ranee មានកម្ពស់ ១៦៦ សង់ទីម៉ែត្រ ដូច្នេះពួកគេមានកម្ពស់ខុសគ្នា ១៩ សង់ទីម៉ែត្រ។

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T