ច្បាស់ការហើយ! ការពិតក្រោយខ្នង ឃាតកម្មក្មេងប្រុសវ័យ១០ឆ្នាំនេះ គឺជាករណី...

//s9.kh1.co/33/33da815f4d28eec9a50748c7c944855ec6314185.jpg
សង្គម

 ០៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយសាកសួរជនសង្ស័យ យ៉ាងលម្អិតទើបដឹងមូលហេតុពិតប្រាកដ ដែលធ្វើឲ្យខ្លួន ឈានដល់សម្លាប់ក្មេងជាសាច់ញាតិខ្លួនបែបនេះ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០២ មេសា ២០២១ សពក្មេងប្រុសឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ត្រូវបានគេរកឃើញ នៅក្នុងដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាមួយគ្នានេះ លុះមកដល់ថ្ងៃទី ០៥ មេសា ២០២១ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការណ៏ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង អង្គភាពការពារកុមារ(CPU) ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អុន ភាមុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ត្រូវជា ជីដូនមួយសាច់ថ្លៃរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ តាមចម្លើយសារភាពរបស់ជនសង្ស័យ នោះបានបញ្ជាក់ថា ខ្លួនបានសម្លាប់ក្មេងប្រុសនេះប្រាដកមែន កាលពីថ្ងៃទី ៣១ មីនា ២០២១ ដោយខ្លួនបានធ្វើសកម្មភាពរំលោភ ហើយសម្លាប់ជនរងគ្រោះប្រាកដមែន មិនតែប៉ុណ្ណោះ មូលហេតុដែល ឈានដល់ថ្នាក់សម្លាប់នេះ ក៏ព្រោះតែ ខ្លួនកើតគំនុំ ព្រោះក្រុមគ្រួសារជនរងគ្រោះ ធ្លាប់មើលងាយខ្លួន ជាមនុស្សខ្ជិល គ្មានការងារធ្វើ ។

គួរបញ្ជាក់ផងដែរថា នេះបើយោងតាម ការរៀបរាប់យ៉ាងក្បោះក្បាយរបស់ ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលបានបញ្ជាក់យ៉ាងដូច្នេះ ថា ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T