ប្រជាប្រិយភាពរបស់ Cecilia Cheung កើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសចិន បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីល្បីមួយនេះ

//s9.kh1.co/3f/3f8782fc4ea4ca8c2a5176e2763790f285c17c65.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កម្មវិធីបង្ហាញទេពកោសល្យចម្រុះ Sisters Who Make Waves រដូវកាលទី ២ បានជម្រុញឲ្យអាជីពសម្ដែងរបស់ Cecilia ឈានដល់កម្រិតខ្ពស់ថ្មីទៀតនៅក្នុងប្រទេសចិន

ហុងកុង៖ ទោះបីជាសមត្ថភាពច្រៀងនិងរាំរបស់ Cecilia Cheung ក្នុងកម្មវិធី Sisters Who Make Waves រដូវកាលទី ២ បានត្រឹមតែល្អបង្គួរក៏ដោយតែការសម្តែងរបស់នាងត្រូវបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកនិងមាននិន្នាការច្រើនបានបញ្ចេញនៅលើបណ្តាញសង្គម។ កម្មវិធីបង្ហាញទេពកោសល្យចម្រុះមួយនេះបានជម្រុញឲ្យអាជីពសម្ដែងរបស់ Cecilia ឈានដល់កម្រិតខ្ពស់ថ្មីទៀតនៅក្នុងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីកម្មវិធី Sisters Who Make Waves បង្កើតរដូវកាលទី ២ មកCecilia បានចុះហត្ថលេខាយល់ព្រមលើគម្រោងចំនួន ៣, ការផ្សាយពាណិជ្ជកម្មចំនួន ៧ និងកម្មវិធីបង្ហាញទេពកោសល្យជាច្រើនទៀតដែលមានតម្លៃសរុបប្រមាណ ៥០០ លានយ័នចិន។

នៅពេលដែលការចាក់ផ្សាយកម្មវិធីសម្ដែងជិតបញ្ចប់ Cecilia ក៏មានកាលវិភាគធ្វើការងាររបស់នាងនៅក្នុងប្រទេសចិនតម្រង់ជួរយ៉ាងច្រើនរង់ចាំនាង ហើយនាងនឹងមិនទាន់វិលត្រឡប់ទៅហុងកុងវិញទេ។

ដើម្បីទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ Cecilia គឺជាវិនិយោគិនដ៏ល្អម្នាក់ហើយបានទិញអចលនទ្រព្យជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ខណៈពេលដែលតារាសម្តែងស្រីរូបនេះឧស្សាហ៍ព្យាយាមវិនិយោគលើវិស័យអចលនទ្រព្យរបស់នាង នាងបានបង្ហាញព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិរបស់នាងទៅឱ្យ Rainie Yang នៅពេលជជែកជាមួយគ្នានៅក្នុងកម្មវិធី Sisters Who Make Waves  រដូវកាលទី ២ ផងដែរ។ “ ជារឿយៗខ្ញុំត្រូវការធ្វើដំណើរទៅមកពីទីក្រុងប៉េកាំងនិងស៊ាងហៃដូច្នេះខ្ញុំបានទិញ ផ្ទះនៅទីក្រុងទាំងពីរ។”

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាទ្រព្យសម្បត្តិអចលនទ្រព្យរបស់របស់ Cecilia មានតម្លៃជិត ២០០ លានយ័នដែលមានផ្ទះល្វែងដ៏ប្រណិតមួយនៅក្បែរអាកាសយានដ្ឋានទីក្រុងប៉េកាំងនិងផ្ទះមួយស្ថិតនៅទីក្រុងសៀងហៃដែលស្ថិតនៅក្នុងសង្កាត់តែមួយជាមួយ Liu Yifei  និង Guo Jingming ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T