កូវីដនៅតែផ្ទះមិនបានទៅណា Katy Perry ស្លៀកសំលៀកបំពាក់ជាង៧ពាន់ដុល្លារ ថតរូបក្នុងបង្គន់លេង

//s9.kh1.co/1f/1f4fb1cdad6c18868e849fb294af3c8788fd0b67.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មកលើកនេះ Katy Perry ធ្វើឲ្យមហាជនប្លែកភ្នែកជាមួយស្តាយថតរូបក្នុងបន្ទប់ទឹក។

បរទេស៖ Katy Perry គឺជាតារាចម្រៀងនិង ជាគណកម្មការនៅក្នុងកម្មវិធី​ American Idol ដែលមានភាពល្បីល្បាញខ្លាំងនៅជុំវិញពិភពលោកផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅលើគណនី Instagram មួយដែលមានអ្នកតាមដានចំនួន ១១៥ លាននាក់អ្នករបស់តារាចំរៀង «Dark Horse» ចែករំលែករូបភាពមួយយ៉ាងប្លែកភ្នែក បានទាក់ទាញការចាប់អារម្មណ៍នៅពេលឈរថតបង្ហាញ នៅលើចានបង្គន់ដើម្បីសម្តែងនូវម៉ូដសម្លៀកបំពាក់ដ៏ថ្លៃរបស់នាងផងដែរ។ ។

ជាក់ស្ដែង សម្លៀកបំពាក់ឈុតខ្មៅ ដែលមានខ្សែក្រវ៉ាត់ធំនិងបត់បានជួយឱ្យ Katy មើលទៅស្គមជាងមុន។ នាងបានស្លៀកឈុតធ្វើពីស្បែក បញ្ចេញដើមទ្រូងសិចស៊ីក្នុងតម្លៃ ៤៣៥០ ដុល្លារ ដោយ Alexander McQueen រួមជាមួយស្បែកជើងខ្សែស្តើងពី Giuseppe Zanotti ៨៩៥ ដុល្លារ  ។ តារាចម្រៀងស្រីរូបនេះបានបញ្ចប់ការបង្ហាញខ្លួនជាមួយនឹងឈុតគ្រឿងអលង្ការដែលមានតម្លៃ ១.៩៥០ ដុល្លារ រួមទាំងខ្សែកខ្សែក្រវ៉ាត់ Justine Clenquet ខ្សែចងខោអាវ David Yurman និងខ្សែក្រវ៉ាត់ Bottega Veneta ។

តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះបានវិលត្រឡប់មកចូលរួម ជាគណកម្មការក្នុងកម្មវិធី American Idol វិញចាប់ពីខែតុលាឆ្នាំ ២០២០ ពោលគឺ ២ ខែបន្ទាប់ពីសម្រាលបានកូនស្រី Daisy Dove Bloom ដែលជាកូនស្រីដំបូងរបស់នាងជាមួយមិត្តប្រុស Orlando Bloom ៕

សូមទស្សនារូបភាពខាងក្រោម៖

Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T