រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកវិជ្ជមានកូវីដ១៩ វ៉ា សុខហួ និងអ្នកស្គាល់គាត់ ជួយរាយការណ៍ដល់អាជ្ញាធរ

//s9.kh1.co/ed/ed445b01d74d1c72402b0eb701c8a771de983a66.jpg
សង្គម

 ០៧-មេសា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកវិជ្ជមានកូវីដ១៩ វ៉ា សុខហួ និងអ្នកដែលស្គាល់គាត់ជួយរាយការណ៍ផ្តល់ព័ត៌មានដល់រដ្ឋាបាល

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងនៅថ្ងៃនេះថា រដ្ឋបាលបានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៧៧ រូប​ ដែលសុទ្ធសឹងជាករណីឆ្លងនៅក្នុងសហគមន៍ ហេតុដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺទាំង៧៧ រូប ដែលត្រូវបានបង្ហាញអត្តសញ្ញាណនៅក្នុងសេចក្តីជូនដំណឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងសេចក្តីជូនដំណឹងនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរ ពីបុគ្គលឈ្មោះ វ៉ា សុខហួ ភេទស្រីអាយុ៣១ ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ដូច្នេះថា បុគ្គលឈ្មោះ វ៉ា សុខហួ ដោយអាជ្ញាធរ និងមូលដ្ឋាន និងក្រុមគ្រូពេទ្យ ពុំទាន់រកឃើញលំដ្ឋាន និង ពុំទាន់អាចទាក់ទងបានដោយហេតុផលថា សាមីខ្លួនពុំបានផ្តល់ព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទទំនាក់ទំនង និង អាសយដ្ឋានពិតប្រាកដ ដើម្បីបំពេញនៅលើទម្រង់ស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ១៩ នៅពេលទៅយកសំណាក។ ក្នុងករណីដែលឈ្មោះ វ៉ា សុខហួ បានជ្រាបអំពីសេចក្តីជូនដំណឹងនេះ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីរៀបចំទទួលយកលោកទៅព្យាបាលឱ្យបានឆាប់រហ័ស ឬទាក់ទងតាមលេខ៖ ១២៩៩ឬ ១១៥៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លេខទី៧៨​ ដែលមានគំនូសរង្វង់ក្រហម
លេខទី៧៨​ ដែលមានគំនូសរង្វង់ក្រហម
https://s9.kh1.co/__image/w=650,h=926,q=100/9d/9d543595df71ba72ea0ff12273f6fb863c84e194.jpg
https://s9.kh1.co/__image/w=650,h=919,q=100/88/88d1fbe991dcf33ad8fa579450e141d0698f883e.jpg
https://s9.kh1.co/__image/w=650,h=923,q=100/20/20f6dd4540687ebbb528b129086c76d5204eb216.jpg
https://s9.kh1.co/__image/w=650,h=924,q=100/71/71e822ff225db0d1b25a103da565bcb00f7e3219.jpg
https://s9.kh1.co/__image/w=650,h=921,q=100/23/2306316663e043a7051dac66572ed082ae61a4c2.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T