ផលិតផលខ្មែរ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងមានសន្ទុះកាន់តែខ្លាំងក្នុងទីផ្សារ បន្ទាប់ពីទទួលបានការចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្រ្ត (GI)

//s9.kh1.co/81/819ac98a66c1a7331447476f8a38b2bb7904088a.jpg
សង្គម

 ០៨-មេសា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីទៅក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត(GI) កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ហើយនឹងត្រូវរៀបចំពិធី ប្រគល់វិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការ នៅថ្ងៃទី០៦ ខែមេសា ប៉ុន្តែដោយសារការរីករាលដាល​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពិធីក៏ត្រូវបានពន្យារពេល។

ភ្នំពេញ៖  ទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជី ទៅក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត(GI) បន្ទាប់ពីម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ហើយ​នឹងត្រូវរៀបចំពិធី ប្រគល់វិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែដោយសារការរីករាលដាល​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពិធីក៏ត្រូវបានពន្យារពេល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ទទួលបានការចុះបញ្ជី GI 
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ទទួលបានការចុះបញ្ជី GI 

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ចូលរួមចំណែកក្នុងការធ្វើឲ្យផលិតផល អាចពង្រីកទីផ្សារបានកាន់តែធំ ទាំងក្នុងស្រុក និងអន្តរជាតិ។ ម្យ៉ាងវិញទៀត​ ទឹកឃ្មុំព្រៃមណ្ឌលគិរី ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ នឹងត្រូវបានការពារ ដោយមានដើមកំណើតផ្សារភ្ជាប់ជាមួយទីតាំងភូមិសាស្ត្រជាក់លាក់ មានគុណភាព គុណតម្លៃច្បាស់លាស់ ដែលអាចឲ្យប្រជាជន និងផលិតករនៅក្នុងតំបន់ សិក្សាពីជំនាញនេះតៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់។  

«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ទទួលបានការចុះបញ្ជី GI 
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ទទួលបានការចុះបញ្ជី GI 

ជាមួយគ្នានេះ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា បានឲ្យដឹងផងដែរថា៖  ការទទួលស្គាល់ជា​ GI មានន័យថា​ ជាផលិតផលដែលផលិតឡើងដោយមានការគ្រប់គ្រង មានប្រព័ន្ធត្រួតពិនិត្យ និងធានាគុណភាពត្រឹមត្រូវ នេះជាមូលហេតុធ្វើឲ្យផលិតផលមានតម្លៃខ្ពស់ជាងមុន និងទទួលបានការចាប់អារម្មណ៍ និងបញ្ជាទិញពីក្រៅប្រទេស។ 

ចំណែកលោក កើញ បូផាត់ ប្រធានសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី បានឲ្យដឹងថា៖ ការចុះបញ្ជីផ្លូវការនៃទំនិញ GI បានរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល ដល់ប្រជាជនក្នុងសហគមន៍។ លក្ខណៈពិសេសរបស់ ទឹកឃ្មុំព្រៃមណ្ឌលគិរី គឺមានរសជាតិផ្អែមឆ្ងាញ់​ ខាប់ និងមានក្លិនក្រអូប។ យ៉ាងណាមិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី ឆ្នាំនេះមិនមានបរិមាណច្រើនដូចឆ្នាំមុនទេ ដោយអាចបានចន្លោះពី១០ ទៅ ២០តោនប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុនទទួលបានជាង ៦០តោន។ បច្ចុប្បន្នសមាគមន៍ទទួលទិញទឹកឃ្មុំពីសមាជិកក្នុងតម្លៃ ៦ម៉ឺនរៀល ក្នុង១លីត្រ និងលក់ចេញក្នុងតម្លៃ៧ ទៅ៧ម៉ឺន៥ពាន់រៀល៕​       

«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ទទួលបានការចុះបញ្ជី GI 
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ទទួលបានការចុះបញ្ជី GI 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T