ដំរីថៃមួយហ្វូងនៅប៉ាតាយ៉ា បង្ខំចិត្ដដើរចម្ងាយ៥០០គីឡូម៉ែត្រត្រលប់ទៅស្រុកវិញនៅសុរិន្ទ ព្រោះតែវិបត្ដិកូវីដ-១៩ ពួកវាលែងមានការងារធ្វើដូចមុន (មានវីដេអូ)

//s9.kh1.co/08/083f86b7f36fcf02bc7a80b3cbc5c1e446ffdeb7.jpg
សង្គម

 ០៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដំរីចំនួន៥ក្បាល មកពីស្រុក Banglamung នៃតំបន់ទេសចរណ៍ប៉ាតាយ៉ា បាននឹងកំពុងដើរចម្ងាយ ៥០០គីឡូម៉ែត្រទៅស្រុកកំណើតរបស់ពួកវាវិញនៅសុរិន្ទ

ថៃ៖ ដំរីចំនួន៥ក្បាល មកពីស្រុក Banglamung នៃតំបន់ទេសចរណ៍ប៉ាតាយ៉ា បាននឹងកំពុងដើរចម្ងាយ ៥០០គីឡូម៉ែត្រទៅស្រុកកំណើតរបស់ពួកវាវិញនៅសុរិន្ទ បន្ទាប់ពីពួកវានិងម៉រ បានបាត់បង់ការងារធ្វើអស់រយៈពេលជាងមួយឆ្នាំមកនេះ ដោយសារតែកង្វះភ្ញៀវទេសចរបរទេស និងការរីករាលដាលនៃជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការផ្តល់បទសម្ភាសជាមួយសារព័ត៌មានថៃ The Pattaya News នាង Napalai ​Maigngam អាយុ២៦ឆ្នាំ ដែលជាអ្នកនាំផ្លូវហ្វូងដំរីបាននិយាយថា៖

សត្វដំរីទាំង ៥ក្បាលមកពីសុរិន្ទ បានមកធ្វើការនៅរមណីយដ្ឋានមួយកន្លែង ក្នុងក្រុងប៉ាតាយ៉ាអស់រយៈពេលជាង ៥ឆ្នាំហើយ។ ពីមុនយើងអាចរកចំណូលបាន១៥,០០០បាត (ប្រមាណ ៤៨០ដុល្លារអាមេរិក) រួមនឹងលុយធីបមួយចំនួនទៀត សម្រាប់ដំរីមួយក្បាលក្នុងមួយខែ​ តែចាប់តាំងពីមានវិបតិ្ដជំងឺកូវីដ-១៩ ចាប់ពីឆ្នាំមុនមក យើងមិនមានប្រាក់ចំណូលឡើយ។ យើងស៊ូទ្រាំរង់ចាំឲ្យស្ថានការល្អប្រសើរវិញជាង ១ឆ្នាំហើយមកទល់ពេលនេះ ប៉ុន្ដែនៅទីបំផុត យើងក៏បោះបង់ការរង់ចាំនេះតទៅទៀត ហើយសម្រេចចិត្ដវិលមកស្រុកកំណើតពួកយើងវិញនៅសុរិន្ទ។

នាង Napalai

នាង Napalai បន្ដថា៖

ដំរីរបស់យើងត្រូវបង្ខំចិត្ដដើរ ព្រោះយើងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីជួលឡានដឹកនោះទេ ហើយគ្នាយើងមួយចំនួនបានចុះដើរជាមួយដំរី និងមួយចំនួនទៀតជិះលើខ្នងពួកវា ដោយចម្ងាយទៅស្រុកកំណើតរបស់យើងគឺ ៥០០គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយពេលប្រហែល២សប្ដាហ៍។ ហើយប្រជាជនក៏បានផ្ដល់ចំណី និងថតរូបជាមួយហ្វូងដំរីផងដែរ ខណៈពេលធ្វើដំណើរតាមផ្លូវ។

នាង Napalai

យ៉ាងណាមិញ ក្រោយការចុះផ្សាយរបស់សារព័ត៌មាន The Pattaya News មក ក៏មានសប្បុរសជនមួយចំនួនមានចិត្ដអាណិតអាសូរ និងបានចេញមុខសុំជួយដឹកហ្វូងដំរីទៅដល់ផ្ទះរបស់ពួកវានៅសុវិន្ទផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ដំណើរត្រលប់ទៅស្រុករបស់ហ្វូងដំរី
ដំណើរត្រលប់ទៅស្រុករបស់ហ្វូងដំរី
ដំណើរត្រលប់ទៅស្រុករបស់ហ្វូងដំរី
ដំណើរត្រលប់ទៅស្រុករបស់ហ្វូងដំរី
ដំណើរត្រលប់ទៅស្រុករបស់ហ្វូងដំរី
ដំណើរត្រលប់ទៅស្រុករបស់ហ្វូងដំរី
នៅម្ចាស់ដំរីផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន
នៅម្ចាស់ដំរីផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន
ដំរី
ដំរី
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T