ការវាយ​តម្លៃ​ចុង​ក្រោយ​របស់ WHO៖ វ៉ាក់​សាំង Astra​Zeneca​ មាន​​ប្រសិទ្ធិ​​ភាព​​ច្រើន​​ជាង​​ហានិភ័យ

//s9.kh1.co/ab/ab45709ee87dd8ad1c1a0b00ee56be415857a60d.jpg
សង្គម

 ០៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អង្គការ WHO បញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ របស់ AstraZeneca មានប្រសិទ្ធិភាពច្រើនជាងហានិភ័យ។ នេះបើតាមការ​វាយ​តម្លៃលើទិន្នន័យចុងក្រោយ។

អង្គការ WHO បញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ របស់ AstraZeneca មានប្រសិទ្ធិភាពច្រើនជាងហានិភ័យ។ នេះបើ​តាម​ការ​​​វាយ​តម្លៃលើទិន្នន័យចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃអង្គារកន្លងទៅអង្គការសុខភាពពិភពលោក (WHO) តាមរយៈមន្ត្រីជាន់ខ្ពស់មួយរូប បានបញ្ជាក់ថា WHO រំពឹង​ថា នឹងគ្មានហេតុផលណាមួយរួមចំណែកក្នុងការផ្លាស់ប្តូរលើការវាយតម្លៃរបស់ខ្លួន​លើហានិភ័យ​នៃវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ខ្ពស់ជាងអត្ថប្រយោជន៍នោះឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/87/8736dd0c99c589cdee97d6a7e5446fc8a848412f.png

លោក Rogerio Gaspa បាននិយាយថា WHO កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ និងដិតដល់បំផុត​នូវទិន្នន័យ​ចុង​ក្រោយ​បំផុត រួមសហការជាមួយនិយ័តករអឺរ៉ុប និងប្រទេសផ្សេងទៀត ដោយផ្អែកលើរបាយការណ៍អំពីកំណកឈាម នៅ​ក្នុង​ចំណោមអ្នកដែលបានចាក់វ៉ាក់សាំង។

https://s9.kh1.co/__image/w=650,h=366,q=100/d7/d72f926c785f1915c7ab02118e83d4a197628039.png

មន្រ្តីជាន់ខ្ពស់មួយរូបនៃនិយ័យករឱសថអឺរ៉ុបបានបញ្ជាក់ថា ទោះបីជាមូលហេតុនៃកំណកឈាម​នៅមិនទាន់​ដឹង​នៅឡើយ​ក៏ពិតមែន តែមានការផ្សារភ្ជាប់គ្នាយ៉ាងច្បាស់រវាងវ៉ាក់សាំង AstraZeneca និងការកកឈាមដ៏កម្រ​នៅ​ក្នុង​ខួរក្បាល។

https://s9.kh1.co/__image/w=650,h=366,q=100/6a/6a1965a0404fac6b2a426315e41c16a37b8f68e2.png

លោក Marco Cavaleri ដែលជាប្រធានក្រុមវាយតម្លៃវ៉ាក់សាំងរបស់ទីភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុប (EMA) ថា ខ្លួននៅ​តែ​កំពុងធ្វើការពិនិត្យទៅលើវ៉ាក់សាំង ហើយរំពឹងថា នឹងប្រកាសពីការរកឃើញរបស់ខ្លួននៅថ្ងៃពុធ ឬក៏ថ្ងៃព្រហស្បតិ៍​សប្តាហ៍​នេះ៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T